ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Friday, September 6, 2013

ធ្វើ​អោយ​ Windows 8 / 8.1 និង​ Office 2013 ប្រើ​ប្រាស់​បាន​រហូត

ស្រប​ពេល​ដែល​ Microsoft  បាន​ដាក់​អោយ​ប្រើ​ប្រាស់​នូវ​ Windows RT យើង​ខ្ញុំ​សូម​លើក​យក​នូវ​ វិធី​សាស្រ្ត​ដើម្បី​ធ្វើ​អោយ​ Windows 8 ហើយ​និង​ Microsoft Office 2013 ប្រើ​ប្រាស់​បាន​ 180 ថ្ងៃ​។ ខាង​ក្រោម​នេះ​យើង​ខ្ញុំ​និង​បក​ស្រាយ​ អំពី​វិធី​ Activate Microsoft Windows 8 ​និង​ Office 2013។​

+ វិធី​សាស្រ្ត​ប្រើ​ប្រាស់​កម្មវិធី​ KMSmicro៖

ជំហាន​ទី​ ១៖​ ជំហាន​ដំបូង​នៃ​ការ​ដំណើរ​ការ​កម្មវិធី​ KMSmicro

ទាញ​យក​នូវ​កម្មវិធី​ KMSmicro 3.0 រួច​ដាក់​វា​នៅ​លើ​ Desktop របស់​អ្នក​រួច​ដំណើរ​ការ​កម្មវិធី​ដោយ​គ្រាន់​តែ​ ចុច​កណ្ដុរ​ខាង​ស្ដាំ​នៅ​លើ​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ថា​ " Start KMSmicro 3.10.cmd " ហើយ​ជ្រើស​រើស​យក​ Run As Administrator។​ ប្រសិន​បើ​កម្មវិធី​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម​សូម​អ្នក​ធីក​យក​ "Private Network, such as my home or work network ហើយ​និង​ Publish networks, such as those in airports and...." បន្ទាប់​មក​សូម​ចុច​ប៊ូតុង​ Allow access ដើម្បី​អនុញ្ញាត​អោយ​កម្មវិធី​ដំណើរ​ការ​ឆ្លង​កាត់​ Windows Firewall។​



នៅ​ពេល​នោះ​អ្នក​និង​ឃើញ​ផ្ទាំង​កម្មវិធី​មួយ​ដំណើរ​ការ​ឡើង​ នោះ​ជា​ Virtual Machine ដែល​ដំណើរ​ការ​នៅ​លើ​ QEMU។​ សូម​អ្នក​​រង​ចាំ​ប្រមាណ​ ២​ ទៅ​ ៣​ នាទី​ដើម្បី​ម៉ាស៊ីន​ដំណើរ​ការ​រួច​រាល់​។​ 


ជំ​ហាន​ទី​ ២៖​ វិធី​សាស្រ្ត​ប្រើ​ប្រាស់​កម្មវិធី​ KMSmicro

បន្ទាប់​ពី​កម្មវិធី​ដំណើរ​ការ​រួច​រាល់​ សូម​អ្នក​ចូល​ទៅ​ក្នុង​ Virtual Machine នោះ​រួច​ចុច​ប៊ូតុង​អក្សរ​ " T " នៅ​លើ​ Keyboard របស់​អ្នក​ (ចំណាំ​៖ ត្រង់​ចំណុន​នេះ​អ្នក​ត្រូវ​ការ​ Internet​)​ ដើម្បី​ Sync ពេល​វេលា​ជា​មួយ​ Internet បន្ទាប់​មក​សូម​រង់​ចាំ​ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​ផ្ទាំង​មួយ​ដែល​អោយ​អ្នក​ជ្រើស​រើស​ សូម​អ្នក​ជ្រើស​រើស​យក​ " Yes " បន្ទាប់​មក​ចុច​ " Enter " ដើម្បី​ Refresh នូវ​ដំណើរ​ការ​កម្មវិធី​។​


(ចំណាំ៖​ សូម​កុំ​បិត​ KMSmicro រហូត​ដល់​ការ​ Activate បាន​បញ្ចប់​)​


ដើម្បី​បិទកម្មវិធី​ KMSmicro អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​ " S " បន្ទាប់​មក​ចុច​ Enter នៅ​លើ​ក្ដា​ចុច​របស់​អ្នក​នោះ​កម្មវិធី​និង​ធ្វើ​ការ​បិត​ដោយ​ខ្លួន​ឯង។​

+ វិធី​សាស្រ្ត​ដំណើរ​ការ​ KMSmicro ជាមួយ​និង​ Microsoft Office 2013៖​




ជំហាន​ទី​ ៣៖​ ការ​ដំឡើង​កម្មវិធី​ Microsoft Office 2013

នៅ​ពេល​នេះ​សូម​អ្នក​ធ្វើ​ការ​ដំឡើង​កម្មវិធី Microsoft Office 2013 ពេល​នោះ​អ្នក​និង​ទទួល​បាន​នូវ​ផ្ទាំង​មួយ​ដែល​អនុញ្ញាត​អោយ​យើង​ដំឡើង​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​នូវ​ Product Key នោះ​ឡើយ​។​ សូម​អ្នក​ធ្វើ​ការ​ដំឡើង​តាម​ធម្ម​តា​ រហូត​ដល់​ការ​ដំឡើង​បញ្ចប់​។​

សូម​អ្នក​បើក​ដំណើរ​ការ​កម្មវិធី​ណា​មួយ​ដូច​ជា​ Microsoft Word 2013 ជា​ដើម​បន្ទាប់​មក​ចុល​ទៅ​កាន់​មីនុយ​ File រួច​ចូល​ទៅ​កាន់​ Account ដើម្បី​អោយ​ដឹង​ថា​តើ​កម្មវិធី​ត្រូវ​បាន​ Activate រួច​រាល់​ឬ​នៅ​។​ ជា​ធម្មតា​កម្មវិធី​និង​បង្ហាញ​ថា​ Office 2013  របស់​អ្នក​បាន​ Activated ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឃើញ​ថា​ កម្មវិធី​នូវ​ទាម​ទារ​អោយ​អ្នក​ Activate សូម​អ្នក​រង់​ចាំ​ប្រហែល​ ១៥​ នាទី​ បន្ទាប់​មក​ត្រួត​ពិនិត្យ​ម្ដង​ទៀត​។​ ប្រសិន​បើ​នៅ​តែ​មិន​ដំណើរ​ការ​ សូម​អ្នក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទៀត​។​

ជំហាន​ទី​ ៤​៖​ ការ​អនុវត្ត​ជំហានចុង​ក្រោយ​ដែល​ Microsoft Office 2013 នៅ​តែ​មិន​ Activated



ប្រសិន​បើ​អ្នក​នៅ​តែ​មិន​អាច​ Activate នូវ​ជំនាន់​ Microsoft Office 2013 របស់​អ្នក​បាន​សូម​អ្នក​ធ្វើ​ការ​ត្រួត​អាន​នូវ​តំរូវ​ការ​ខាង​ក្រោម​នេះ​ជាមុន​សិន​៖​
     - អ្នក​ត្រូវ​ប្រើ​ប្រាស់​នូវ​ជំនាន់​ Volume Edition នៃ​ Microsoft Office 2013 ឬ​ដែល​យើង​ហៅ​ថា Microsoft Office 2013 VL ដែល​មិន​មែន​ជា​ Retail Edition។​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​នូវ​ជំនាន់​ Retail សូម​អ្នក​រង់​ចាំ​តាម​ដាន់​ ប្លុក​យើង​ខ្ញុំ​ដើម្បី​ស្វែង​យល់​អំពី​វិធី​សាស្រ្ត​​ផ្លាស់​ប្ដូវ​នូវ​ជំនាន់​ Retail ទៅ​កាន់​ Volume Edition ដោយ​ខ្លួន​ឯង​។​
     - អ្នក​ត្រូវ​ភ្ជាប់​ទៅ​កាន់​ Internet ដើម្បី​អោយ​ KMSmicro ដំណើរ​ការ​បាន​។​

ឥឡូវ​សូម​ធ្វើ​ការ​ Activate កម្មវិធី​ម្ដង​ទៀត​ដោយ​អនុវត្ត​តាម​តែ​ជំហាន​ទី​ ១ និង​ជំហាន​ទី ២​​ ប៉ុន្នោះ​។​  បន្ទាប់​មក​សូម​អ្នក​ដំណើរ​ការ​កម្មវិធី​មួយ​ទៀត​ដែល​មាន​នៅ​ក្នុង​ថត​ជាមួយ​គ្នា​និង​ KMSmicro ដែរ​ដេល​មាន​ឈ្មោះ​ថា​ " Activation Helper v1.1 " អ្នក​និង​ឃើញ​នូវ​ផ្ទាំ​ង​កម្មវិធី​ដូច​ខាង​ក្រោម​៖​


សូម​បំពេញ​នូវ​ចំណុច​ខាង​ក្រោម​នេះ​
     - Server IP or Hostname: 127.0.0.1
     - Port: 1688

ចុច​ប៊ូ​តុង​ Clear Office KMS និង Turn Caching Off បន្ទាប់​មក​ចុច​ប៊ូតុង​ Activate Office 2013 ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ Activate កម្មវិធី​ Microsoft Office 2013 ម្ដង​ទៀត​។​ ពេល​នោះ​អ្នក​និង​ទទួល​បាន​នូវ​កម្មវិធី​ Microsoft Office 2013 ដែល​អ្នក​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ 180 ថ្ងៃ​។​


ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ផុត​កំណត់​ 180 ថ្ងៃ​អ្នក​អាច​ Activate កម្មវិធី​ Microsoft Office 2013 ​ម្ដង​ទៀត​បាន​ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទី​ ៤ ជា​ការ​ស្រេច​។​

+ វិធី​សាស្រ្ត​ Activate Windows 8 ដោយ​ប្រើ​ KMSmicro៖​
ការ​ Activate Windows 8 គឺ​ងាយ​ដូច​ការ​ Activate Microsoft Office 2013 អញ្ចឹង​ដែរ​។​ ដោយ​អ្នក​គ្រាន់​តែ​ដំណើរ​ការ​ KMSmicro បន្ទាប់​មក​បើក​កម្មវិធី​ "KMS Activation Helper v1.1" រួច​ចូល​ទៅ​ក្នុង​តាប​ Windows 8  រួច​បញ្ចូល​នូវ​ Server IP or Hostname: 127.0.0.1 ជា​មួយ​និង​ Port: 1688 បន្ទាប់​មក​ចុច​ប៊ូតុង​ Activate Windows ទៅ​តាម​ជំនាន់​ Windows របស់​អ្នក​ជា​ការ​ស្រេច​ (eg. Activate Windows 8 Pro)។



បន្ទាប់​ពី​ Activate រួច​អ្នក​អាច​ធ្វើ​ការ​ Update Windows បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Control Panel បន្ទាប់​មក​ជ្រើស​រើស​ Windows Update។

+ វិធី​សាស្រ្ត​ថ្មី​ក្នុង​ការ​ Activate Windows ហើយ​និង​ Office៖
ខាង​ក្រោម​នេះ​ខ្ញុំ​សូម​លើក​យក​វិធី​សាស្រ្ត​ថ្មី​មួយ​ក្នង​ការ​ Activate កម្មវិធី​ Office 2013 និង​ Windows 8 ដោយ​ប្រើ​ប្រាស់​ Microsoft Toolkit។​ អ្នក​ធ្លាប់​ស្គាល់​​​ Microsoft Toolkit រួច​មក​ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​ Microsoft Office 2010 នា​ពេល​នេះ​អ្នក​ក៏​អាច​ប្រើ​ប្រាស់​ Microsoft Toolkit នេះ​ដើម្បី​​ Activate Microsoft Windows 8 ហើយ​និង​ Office 2013 បាន​ផង​ដែរ។​ ខាង​ក្រោម​នេះ​ជា​ជំហាន​និមួយៗ​សម្រាប់​អ្នក​ទាំ​ង​អស់​គ្នា​៖​

១.​ ទាញ​យក​កម្មវិធី​ Microsoft Toolkit

     បន្ទាប់​មក​ដំណើរ​ការ​ Microsoft Toolkit ជា​ Administrator 
២.​ ធ្វើ​ការ​ជ្រើស​រើស​នូវ​មុខ​ងារ​ Activate (Windows? ឬ​ក៏​ Office?)

៣.​ ចូល​ទៅ​កាន់​តាប​ ​Activation ហើយ​ចុច​លើ​ប៊ូតុង​ EZ-Activator
រង់​ចាំប្រហែល​ ២-៣ នា​ទី​នោះ​អ្នក​និង​ឃើញ​ពាក្យ​ថា​

" Product activation successful "

ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​ Windows 8 និង​ Office 2013 បាន​យ៉ាង​ពេញ​លេញ។​ ប្រសិន​បើ​អ្នក​មាន​បញ្ហា​សូម​ដាក់​មតិ​ខាង​ក្រោម​ យើង​និង​ជួយ​ដោះ​ស្រាយ​ជូន។​


ទាញ​យក​៖ KMSMicro Server V4


ទាញ​យក​៖​ Microsoft Toolkit v2.4.9




+ វិធី​សាស្រ្ត​ក្នុង​ការ​ Activate Windows 8.1 RTM ៖
ជំហាន​ទី​ ១: ធ្វើ​ការ​ទាញ​យក​នូវ​ ISO របស់​ Windows 8.1



ជំហាន​ទី​ ២: Burn ISO ឬក៏​ទាញ​យក​កម្មវិធី​ USB Download Tool ដើម្បី​បង្កើត​ USB សំរាប់​ដំឡើង​ Windows.

ជំហាន​ទី​ ៣​: Boot USB ឬ​ DVD ក្នុង​កុំព្យូទ័រ​របស់​អ្នក​

ជំហាន​ទី ៤: ធ្វើ​ការ​ដំឡើង​ Windows ទៅ​តាម​ធម្មតា​ប្រសិន​បើ​ Windows ទាម​ទារ​អោយ​អ្នក​បញ្ចូល​នូវ​ Product Key សូម​ប្រើ​ប្រាស់​ Key ណា​មួយ​ក្នុង​ចំណោម​ Key ខាង​ក្រោម​នេះ​ (កុំ​ប្រើ​ប្រាស់​ Key ដែល​អ្នក​មាន​)

សំរាប់​ Windows 8.1 Core: 334NH-RXG76-64THK-C7CKG-D3VPT
សំរាប់​Windows 8.1 Professional: XHQ8N-C3MCJ-RQXB6-WCHYG-C9WKB

ជំហាន​ទី​ ៥: នៅ​ពេល​ដែល​ដំឡើង​ Windows រួច​សូម​អ្នក​ធ្វើ​ការ​ Right-Clock លើ​ Start button បន្ទាប់​មក​ជ្រើស​រើស​យក​ "Command Prompt (admin)"

ជំហាន​ទី​ ៦: វាយ​នូវ​ឃ្លា​បញ្ជារ​ slmgr.vbs -ipk XXXXX-XXXXX-XXXXX-XXXXX-XXXXX (នៅ​ត្រង់​ XXXXX សូម​អ្នក​វាយ​បញ្ចូល​ Windows 8 key របស់​អ្នកមិន​ដែល​មែន​ជា​ Key ដែល​បាន​បង្ហាញ​ខាង​លើ​នោះ​ទេ​​)

ជំហាន​ទី​ ៧: ដំណើរ​ការ​កុំព្យូទ័រ​ឡើង​វិញ​ បន្ទាប់​មក​អ្នក​និង​ឃើញ​សារ​ប្រាប់​ថា​ "success"
ជំហាន​ទី ៨: ប្រសិន​បើ​អ្នក​ដំណើរ​ការ​កុំព្យូទ័រ​សា​ជា​ថ្មី​ហើយ​នៅ​តែ​ឃើញ​ថា​មិន​ទាន់​ Activate សូម​អ្នក​បើក​ "command prompt (admin)" ម្ដង​ទៀត​

ជំហាន​​ទី​ ៩​: ធ្វើ​ការ​ផ្ដាច់​អ៊ីន​ធឺណិត​របស់​អ្នក​ចេញ​ពី​កុំព្យូទ័រ​
ជំហាន​ទី​ ១០​: នៅ​ក្នុង​ Command Prompt វាយ​នូវ​ឃ្លា​បញ្ជា​ "slui 4"
ជំហាន​ទី​ ១១: ជ្រើស​រើស​យក​ "Activate by phone"
ជំហាន​ទី​ ១២​: រើស​យក​ "United Kingdom"
ជំហាន​ទី​ ១៣: ធ្វើ​ការ​ Call ទៅ​កាន់​លេខ​ដែល​កម្មវិធី​បាន​បង្ហាញ​អោយ​ឃើញ​ដោយ​ប្រើ​ប្រាស់​ Skype  (Skype ពុំ​មាន​គិត​ប្រាក់​ពី​អ្នក​ឡើយ​)

ជំហាន​ទី ១៤: ធ្វើ​តាម​អ្វី​ដែល​ទូរស័ព្ទ​បាន​ប្រាប់​អ្នក​ (គេ​និង​ប្រាប់​អ្នក​អោយ​ចុច​លេខ​ 1 បន្ទាប់​មក​ចុច​សញ្ញា​ #)

ជំហាន​ទី​ ១៥: បន្ទាប់​មក​បញ្ចូល​លេខ​កូដ​ដែល​បង្ហាញ​អោយ​សំរាប់​ Windows 8.1
ជំហាន​ទី​ ១៦​: នៅ​ពេល​ដែល​គេ​សួរ​ថា​តើ​យើង​បាន​ដំឡើង​កុំព្យូទ័រ​ប៉ុន្មាន​ សូម​ចុច​លេខ​ 1
ជំហាន​ទី ១៧: ធ្វើ​ការ​បញ្ចូល​លេខ​កូដ​ដែល​គេ​បាន​អោយ​ទៅ​កាន់​កម្មវិធី​
ជំហាន​ទី​ ១៨: ចុច​លើ​ Activate ឬ​ OK ក្នុង​កម្មវិធី​
ជំហាន​ទី​ ១៩: ដំណើរ​ការ​កុំព្យូទ័រ​សា​ជា​ថ្មី​ជា​ការ​ស្រេច។​

ចំណាំ​៖​ សំរាប់​ Windows 8.1 នៅ​ពេល​នេះ​អាច​បាន​ត្រឹម​ Activate ដោយ​ប្រើ​ប្រាស់​ Retail Key ដែល​អ្នក​បាន​ទិញ​ឬ​ Key ដែល​ភ្ជាប់​មក​ជា​មួយ​កុំព្យូទ័រ​របស់​អ្នក​ដែល​ប្រើ​សំរាប់​ Activate Windows 8 ប៉ុន្នោះ​។​ សំរាប់​អ្នក​ប្រើ​ប្រាស់​ដែល​មិន​មាន​ Product Key នោះ​ទេ​ ការ​អនុវត្ត​វិធី​ខាង​លើ​អាច​មិន​ដំណើរ​ការ​អំណោយ​ផល​ឡើយ។​

សូម​មេត្តា​កុំ​ Upload ឯកសារ​ដែល​បាន​ទាញ​យក​ទៅ​កាន់​គេហទំព័រ​ណាមួយ​។​ សូម​ប្រើ​ប្រាស់​នូវ​ អាស័យដ្ឋាន​ខាង​លើ​ដើម្បី​ទាញ​យក​ និង​ចែក​ចាយ​បន្ត។​

Published on 4/6/2013 1:06 PM
Last Edited on 9/6/2013 12:56 AM

No comments:

Post a Comment