ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Tuesday, July 16, 2013

Mobile Nation: បន្តុំ​គេហ​ទំព័រ​សម្រាប់​អ្នក​តាម​ដាន​ព័ត៍មាន​ទូរស័ព្ទ

យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​ដែល​ពោរ​ពេញ​ទៅ​ដោយឧបករណ៏វៃ​ឆ្លាត។ ទូរស័ព្ទ​វៃឆ្លាតគឺ​ជា​ឧទាហរណ៏​​មួយ​ដ៏​ល្អ​ដើម្បី​គាំទ្រ​ពាក្យ​សម្តី​នេះ។ ទូរស័ព្ទ​វៃ​ឆ្លាត​មាន​នៅ​គ្រាប់​ទី​កន្លែង​ ហើយ​កំពុង​តែ​បង្កើន​ភាព​ជិតស្និទ្ទ​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់។ វា​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​និង​ផ្តល់​អត្ថប្រយោជន៏​ជា​ច្រើនដល់​មនុស្ស​គ្រប់​វណ្ណៈ មិន​ថា​សិស្សនិស្សិត​ ឬ អ្នក​ធ្វើ​ការ​នោះ​ទេ។ តែ​មិនត្រឹម​តែ​ប៉ុណ្ណេះ​ទេ មនុស្សមួយ​ចំនួន​ធំបាន​ប្រើ​ប្រាស់​ ទូរស័ព្ទ​របស់​ខ្លួន​លើស​ពីនេះ​ទៅ​ទៀត​ ពោល​គឺ​ទាញ​យក​ផល​ប្រយោជន៏​ពី​វា​បាន​យ៉ាង​ច្រើន​ទៅ​តាម​ដែល​ខ្លួន​ចង់ អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា "អ្នក​ប្រើ​ប្រាស់​ជាន់​ខ្ពស់ ឬ Super User ឬ Power User "

ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ​យើង​សូម​នាំ​យក​បន្តុំ​គេ​ហទំ​ព័រ​ព័ត៍មាន​​ដ៏​ល្បី​ល្បាញ​មួយ​មក​ជូន​ដល់​មិត្ត​អ្នក​ទស្សនា​ទាំង​អស់​គ្នា គឺ "Mobile Nation"។ Mobile Nation គឺ​ជា​បន្តុំ​គេ​ហ​ទំ​ព័រ​ចំ​នួន​៥ ដែល​និ​យាយ​ពី​ប្រ​ព័ន្ធ​ប្រតិបត្តិ​ការណ៏​ផ្សេង​ៗ​គ្នា​ដូច​ជា Android, iOS, Windows Phone, និង Black Berry OS ជា​ដើម។

1. Android Central
Android Central ជា​គេហទំព័រ​ដែល​សរសេរ​ពី​អ្វី​គ្រប់​យ៉ាង​ពីប្រ​ព័ន្ធ​ប្រតិបត្តិ​ការណ៏ Android និង ប្រ​ព័ន្ធ Ecosystem របស់ Google ទាំង​អស់។




2.iMore
















ចំណែក​ iMore ជា​គេ​ហ​ទំ​ព័រ​ដែល​និយាយ​ពី  iPhone, iPad, iPod និងអ្វីទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​ក្រមហ៊ុន​ Apple ។


3.Windows Phone Central




Windows Phone Central ឬ WPCentral វិញ​ក៏​ដូច​គ្នា​ដែរ​គឺទាក់​ទង​និង Windows Phone ទាំង​អស់​និង​ អ្វី​ៗ​ដែល​កើត​ឡើង​ក្នុង​ពិ​ភព ​Microsoft ។


4. Crackberry




ចុង​ក្រោយ​គឺ​ Crackberry គឺ​ជា​គេ​ហទំព័រ​ដែល​គាំ​ទ្រ​ទៅ​លើ​ទូរស័ព្ទ​ប្រភេទ​ Blackberry។ ទាំង​នេះ គឺ​ជា​គេ​ហទំព័រ​ដ៏​ល្អ​ប្រសើ​បើ​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​​ចូល​ចិត្ត​ស្រាវ​ជ្រាវ​រឿង​រ៉ាវ​ទាំង​ឡាយ​ណា​ដែ​លទាក់​ទង​នឹង​ទូ​រស័ព្ទ៕

No comments:

Post a Comment