ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Sunday, January 8, 2012

CloudOn បង្កើត​, អាន​ឯកសារ​ Office Word, Excel, PowerPoint នៅ​លើ​ iPad

iPad ជា​ប្រភេទ​ឧបករណ៍​ចល័ត​មួយ​ដូច​កុំព្យូទ័រ​ ដែល​មាន​ការ​ពេញ​និយម​នៅក្នុង​ពិ​ភពលោក។​ ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​ Microsoft Office 2010 នៅលើ​ឧបករណ៍​ iPad របស់​អ្នក​បាន​ហើយ​ ដោយ​ប្រើ​ប្រាស់​ CloudOn។​ កម្មវិធី​នេះ អាច​បើក​ឯកសារ​ Office មួយ​ចំនួន​ដូច​ជា​ Word, Excel, និង​ PowerPoint​ ដែល​មាន​មុខ​មាត់ដូច​ទៅនិង​​ Microsoft Office ដែរ។​



ដើម្បី​ចាប់​ផ្ដើម​ ដំបូវ​អ្នក​ត្រូវ​មាន​គណនី​របស់​ CloudOn ជាមុន​សិន​។​ កម្មវិធី​នេះ​ប្រើ​ប្រាស់​នូវ​ Cloud Storage Service, Dropbox។​ យើង​បង្កើត​គណនី​របស់​កម្មវិធី​តាម​វិធីទាំង​ពីរ​នេះ​។​ ទី​១​៖​ អ្នក​ត្រូវ​ផ្ដល់​អាស័យដ្ឋាន​សារ​អេឡិច​ត្រូ​និច​របស់​អ្នក​ទៅកាន់​ CloudOn បន្ទាប់​មក​ជ្រើស​រើស​លេខ​សំងាត់​។​ នៅពេល​ដែល​អ្នក​បញ្ចប់​ចំនុច​ទី​១​ អ្នក​និង​ត្រូវ​បាន​សួរ​រក​នូវ​គណនី​រប់ស​ Dropbox របស់​អ្នក​ដើម្បី​ប្រើ​ប្រាស់​ជាមួយ​កម្មវិធី​នេះ​ (សូម​កុំបារម្ភ​ប្រសិន​បើ​អ្នក​មិន​មាន​គណនី​របស់​ Dropbox នោះ​ទេ​ កម្មវិធីនេះ​អាច​បង្កើត​អោយ​អ្នក​បាន​នៅពេល​ដែល​អ្នក​ដំឡើង​គណនី​របស់​កម្មវិធី)​។​ នៅ​ពេល​ដែល​អ្នក​បញ្ចប់​ការ​ចុះ​ឈ្មោះ អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​ ដោយ​ដំបូង​ឡើយ​កម្មវិធី និង​បង្ហាញ​អំពី​របៀប​ប្រើ​ប្រាស់​ដល់​អ្នក​។​ ប្រ​សិន​បើ​អ្នក​ចង់​បើកឯកសារ​របស់​អ្នក​តាម​រយៈ​​ CloudOn អ្នក​គ្រាន់​តែ​ផ្ទក​ឯកសារ​របស់​អ្ក​ទៅ កាន់​ Dropbox របស់​អ្នក​បន្ទាប់​មក​ចូល​បើក​ឯកសារ​របស់​អ្នក​តាម​កម្មវិធី​នេះ​។​


ចំនុច​មួយ​ទៀត​ដែល​សំខាន​នោះ​គឺ​​ អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ឯកសារ​ថ្មី​ដោយ​ប្រើ​ប្រាស់​កម្មវិធី ផ្ទាល់​។​ នៅ​ពេល​ដែល​អ្នក​ចុច​លើ​ប៊ូតុង​ New នៅ​ផ្នែក​ខាង​លើ​នៃ​កម្មវិធី​ អ្នក​មាន​ជំរើស​ចំនួន​បី​ ថា​តើ​អ្នក​ចង់​បង្កើតឯកសារ​ប្រភេទ​អ្វី​ (Word, Excel ឬ​ PowerPoint)។​ រាល់​កម្មវិធី​ គឺ​មាន​លក្ខណ​ដូច​ទៅ​និង​កម្មវិធី​ដែល​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដែរ​ ដូច្នេះ​ហើយ​អ្នក​មិន​មាន​ការ​លំបាក​នៅក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ​ឡើយ​។​


ចំពោះ​ការ​ប្រើ​ប្រាស់​ Excel វិញ​គឺ​រឹត​តែ​មាន​ភាព​ងាយ​ស្រួល​ ហើយ​កម្មវិធី អាច​ប្រើ​ប្រាស់​បាន​គ្រប់​ឯកសារ​របស់​ Excel។​ រាល់​ឯកសារ​ដែល​បង្កើត​ដោយ​ CloudOn និង​ត្រូវ​បាន​រក្សារ​ទុក​នៅ​ក្នុង​ Dropbox របស់​អ្នក​ ហើយ​កម្មវិធី​ក៏​មាន​ការ​រក្សា​ទុក​ឯកសារ​ដោយ​ខ្លួន​ឯង​ផង​ដែរ​ ដូច​នេះ​អ្នក​មិន​ចាំ​បាច់​ខ្លាច​បាត់​បង់​ឯកសារ​របស់​អ្នក​ឡើយ​។​ ចំពោះ​ការ​ប្រើ​ប្រាស់​អ្នក​អាច​ទាញ​យក​នៅ​ទី​នេះ​បាន​។​

2 comments:

  1. ចុះមានកម្មវិធីអាន​ឯកសារ​ iPad នៅ​លើ​ Window ទេ? រឹ កម្មវិធីបំលែង ពីឯកសាររបស់​ iPad ទៅ ឯកសារ​របស់ Window ក៏បាន ខ្ញុំចង់បានវាមកប្រើ :D

    ReplyDelete
  2. តើមានកម្មវិធីអានឯកសារ iPad នៅ​លើ​​ window ទេ?

    ReplyDelete