ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Monday, January 2, 2012

របៀប​បិទ “scan and fix removable disk” នៅ​ក្នុង​ Windows 7


នៅ​ពេល​ដែល​យើង​ភ្ជាប់​ឧបករណ៍​ចល័ត​របស់​អ្នក ទៅ​កាន់​កុំព្យូទ័រ​ដំណើរ​ការ​ Windows, មាន​ពេល​ខ្លះ​វា​បាន​បង្ហាញ​ផ្ទាំង​ “Do you want to scan and fix removable disk”។​ បញ្ហា​នេះ​កើត​ឡើង​ជា​ញឹក​ញាប់​ទៅ​លើ​ឧបករណ៍​ដែល​មិនបាន​ផ្ដាច់​បាន​ត្រឹម​ត្រូវ​នៅ​ពេល​ដែល​ដក​ចេញ​ពី​ម៉ា​ស៊ីន​កុំព្យូទ័រ​ កាល​ពី​ពេល​ប្រើ​ប្រាស់​ចុង​ក្រោយ​។​ វិធី​ល្អ​គឺ​យើង​ត្រូវ​ជ្រើ​ស​យក​ “Scan and fix (recommended)” ដើម្បី​សំអាច​បញ្ហា​នៅ​លើ​ឧបករណ៍​។​ ប៉ុន្តែ​តើ​យើង​ត្រូវ​បិត​វា​យ៉ាង​ដូច​ម្ដេច​កុំ​អោយ​វា​បង្ហាញ​ជា​រៀង​រហូត​?


សូ​ម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​៖​
១.​ ចុច​លើ​ប៊ូតុង​ “Start”, រួច​ចូល​ទៅ​កាន់​ “Control Panel > Administrative Tools”




២.​ បន្ទាប់​មក​ចុចលើ​ “Service”
៣.​ សូម​ស្វែង​រក​ “Shell Hardware Detection”, សូម​ចុច​កណ្ដុរ​ខាង​ស្ដាំ​លើ​វា​ បន្ទាប់​មក​ចុច​លើ​  “Properties”


៤.​ នៅ​ក្នុង​តាប​ “General”, ចុច​លើ​ “Startup type” រួច​ជ្រើស​រើស​យក​ “Disabled”




























៥.​ ដំណើរ​ការ​កុំព្យូទ័រ​សា​ជា​ថ្មី​។​

ចំណាំ​៖​ ប្រសិន​បើ​អ្នក​បិត​នូវ​ដំណើរ​ការ​នេះ​ អ្នក​ក៏​ត្រូវ​តែ​បិត​នូវ​ មុខ​ងារ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ​។​

No comments:

Post a Comment