ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Thursday, January 12, 2012

NetSpeedMonitor: ពិនិត្យ​រាល់​ការ​ ទាញ​និង​​​ផ្ទុក​ទិន្ន​ន័យ​ពី​អ៊ីន​ធឺ​ណិត​នៅ​លើ​ Taskbar

NetSpeedMonitor: គឺ​ជា​កម្មវិធី​មួយ​សម្រាប់​គ្រប់​គ្រង​ បណ្ដាញ​ Network របស់​អ្នក​ដែល​ កម្មវិធីនេះ​ចាប់​យើ​នូវ​រាល់​ទិន្នន័យ​ នៃ​ល្បឿន​ការ​ទាញ​យក​ និង ល្បឿន​នៃ​ការ​ផ្ទុក​ទិន្នន័យ​ទៅ លើ​អ៊ីន​ធឺ​ណិត​ ហើយ​ថែម​ទាំង​បង្ហាញ​អំពី​ចំនួន​​នៃ​ការ​ទាញ​យក​ទាំង​អស់​របស់​អ្នក​ទៀត​ផង។​​ អ្វីដែល​ពិសេស​នោះ​គឺ​កម្មវិធី​នេះ​ដំណើរ​ការ​នៅ​លើ​ Taskbar ដោយ​មិន​ចាំ​បាច់​មាន​ផ្ទាំង​កម្មវិធី​ដើម្បី​បង្ហាញ​ព័ត៌មាន​នោះ​ឡើយ​។​ យើង​អាច​កំណត់​កម្មវិធី អោយ​បង្ហាញ​ អត្រា​នៃ​ការ​ផ្ទេរ​ទិន្នន័យ​បាន​ដោយ​មាន​ច្រើន​ជំរើស​ ដូច​ជា​ Kbit/s, Mb/s, Mb/m, MiB/m, ល.។ កម្មវិធីនេះ​អាច​រក្សារ​រាល់​ព័ត៌មាន​ដែល​ស្ដី​អំពី​ការ​ទាញ​យក​ទិន្ន​ន័យ​របស់​អ្នក​ ហើយ​និង​អាច​បង្ហាញ​នូវ​របាយការណ៍​ប្រចាំ​ខែ​ទៀត​ផង​។​

នៅ ពេល​ដំណើរ​ការ​កម្មវិធី​នេះ ដំបូង​វា​និង​ស្នើរ​ព័ត៌មាន​ខ្លះ​អំពីការ​ប្រើ​ប្រាស់​។​ ដោយ​នៅ​ចំនុច​នេះ​អ្នក​គ្រាន់​តែ​ជ្រើស​រើស​ ភាសា​,​ ជ្រើ​ស​រើស​បណ្ដាញ​របស់​អ្នក​ ហើយ​បន្ទាប់​មក​ជ្រើស​រើស​ "Enable Traffice Logging" ប្រសិន​ហើយ​យើង​ចង់​ប្រើ​មុខ​ងារ​នេះ​។​


បន្ទាប់​ពី​ធ្វើ​ការ​កំណត់​រួច​រាល់​ កម្មវិធីនិង​បង្ហាញ​ព័ត៌មាន​នៅលើ​ Taskbar ​នៃកុំព្យូទ័រ​របស់​អ្នក​។​ ដោយ​គ្រាន់​តែ​យក​កណ្ដុរ​រំកិល​ដាក់​ទៅលើ​កម្មវិធី​ នោះ​វា​និង​បង្ហាញ​ផ្ទាំង​មួយ​ ដែល​ជា​ព័ត៌មាន​នៃ​ការ​ប្រើ​ប្រាស់​របស់​អ្នក​ ក្នុង​មួយ​ខែ, និង​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​។​ 


ចុច​កណ្ដុរ​ខាង​ស្ដាំ​របស់​អ្នក​លើ​ផ្ទាំង​បង្ហាញ​ព័ត៌មាន​នេះ​ បន្ទាប់​មក​ជ្រើស​រើស​ ប្រភេទ​បណ្ដាញ​​ដើម្បី​បង្ហាញ ព័ត៌មាន​,​ របាយការណ៍​នៃ​ការ​ ផ្ញើរ​,​ ទទួល​ និង​ ព័ត៌មានសរុប​អំពី​ការ​ផ្ទេ​ទិន្នន័យ​របស់​អ្នកដែល​បាន​ប្រើ​ប្រាស់​ នៅក្នុង​មួយ​ថ្ងៃ​ ឬ​ ក្នុង​មួ​យខែ​។​ របាយការណ៍​នេះ​បង្ហាញ​ជា​ Byte, Kilobyte, Megabyte, ហើយ​និង​ Gigabyte។​ 

អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​​ នៅទី​នេះ ​ដោយ​ឥត​គិត​ថ្លៃ​។​​ សូម​អរគុណ​។​

No comments:

Post a Comment