ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Friday, January 27, 2012

អត្ថ​ន័យ​ Physical & Logical Bad Sectors នៃ​ Hard Drive


កំហុស​ឆ្គង​ និង​ បញ្ហា​ដែល​កើត​មាន​ឡើង​ទៅលើ​ Hard Disk គឺ​តែង​តែ​កើត​ឡើង​ជា​រឿយ​ៗ​។​  Bad Cluster ក៏ដូច​ជា​ Bad Sector  វា​ជាចំនុច​តូច​ៗ​ដែល​មិន​អាច​ធ្វើ​ការបញ្ជារ​​អាន​ និង​ បញ្ចូល​ទិន្នន័យ​បាន​។​ Bad Sector ចែក​ចេញ​ជា​ពី​ប្រភេទ​ "Physical bad sectors និង​ Logical bad sectors"។​


- Physical Bad Sectors ៖

និយាយ​អំពី​ Physical bad sectors, វា​គឺ​ជា​ផ្នែក​មួយ​នៃ​​ Sector ដែល​បាន​ខូច​ខាត​នៅ​ក្នុង​ Hard disk​ ដែល​វា​ខូច​ខាត​ផ្នែក​នៃ​ Hard disk ដែល​ OS/Disk Controller មិន​អាច​ចូល​ទៅ ប្រើ​ប្រាស់​បាន​។​ Bad Clusters ទាំង​នេះ​វា​បាន​កើត​ឡើង​នៅពេល​ Hard disk បាន​ផលិត​រួច​រាល់។​ យើង​ត្រូវ​ដឹង​ថា​ Physical Bad Sectors មិន​អាច​ជួស​ជុល​បាន​នោះឡើង​។​ ដូច​នេះ​យើង​ត្រូវ​ដឹង​ថា​​ ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង​​ យើង​គឺ​មាន​តែ​ទិញ​ Hard disk ថ្មី​មក​ប្រើ​ប្រាស់​ ហើយ​រាល់​ទិន្ន​ន័យ​ទាំង​អស់​មិន​អាច​យក​ចេញ​ពី​ Hard disk ដែល​មាន​បញ្ហា​កើត​ឡើង​ឡើយ​។​

- Logical Bad Sectors ៖

វា​មាន​លក្ខណ​ដូច​និង​ Physical Bad Sectors ដែរ។ វា​បណ្ដាលអោយ​ប្រព័ន្ធ​ដំណើរការ​ ឬ​កម្មវិធី​មិន​អា​ច​គ្រប់​គ្រង​ទៅលើ​ទិន្នន័យ​បាន​ ហើយ​វា​ធ្វើ​អោយ​ការ​អាន​ទិន្នន័យ​ចំណាយ​រយៈពេល​យូរ​ ហើយ​ពិបាក​និង​គ្រប់​គ្រង។​​ Logical Bad Sectors ខុស​គ្នា​ពី​ Physical Bad Sectors ព្រោះ​យើង​អាច​ធ្វើ​ការ​ជួស​ជុល​ត្រលប់​មក​វិញ​បាន​។​ ទោះបី​យ៉ាង​ណា​ក្ដី​ រាល់​ឯកសារ​ដែល​ស្ថិត​នៅ​លើ​ Logical Bad Sectors មិន​អាច​ធ្វើ​ការ​ទាញ​យក​ត្រលប់​មក​វិញ​បាន​ឡើយ​។​ Logical Bad Sectors វា​កើត​ឡើង​ដោយ​បណ្ដាល​មក​ពី​ មេរោគ​ ឬ​ កម្មវិធី​មួយ​ចំនួន​ ឬ​ការ​បិត​កុំព្យូទ័រ​មិន​បាន​ត្រឹម​ត្រូវ​ ការ​ប្រើ​ប្រាស់​នៅ​ថាម​ពល​មិន​គ្រប់​គ្រាន់​ ក៏​អាច​បណ្ដល់​អោយ​កើត​ឡើង​នូវ​បញ្ហា​នេះ​ដែរ។​

- វិធី​ត្រួត​ពិនិត្យ​ Hard Disk រក​ Bad Sectors

វា​ជា​វិធី​ងាយ​ស្រួល​មួយ​ ដោយ​ប្រើ​ប្រាស់​កម្មវិធី​ ដែល​បាន​ភ្ជាប់​មក​រួច​ជា​ស្រេច​របស់​ Windows 7 គឺ​ Check Disk ដើម្បី​ស្គេន​រក​ Bad Sectors ហើយ​និង​ជួស​ជុល​វា​។​ ខណៈពេល​ដែល​កម្មវិធី​កំពុង​ជួស​ជុល​បញ្ហា​ វា​និង​ទាម​ទារ​អោយ​ដំណើរ​ការ​កុំព្យូទ័រ​ឡើង​វិញ​ ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ Drive ផ្សេង​ទៀត​ដែល​ប្រព័ន្ធ​កំពុង​ប្រើ​ប្រាស់។​ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ My Compute (Windows + E) បន្ទាប់​មក​ប្រើ​ប្រាស់​កណ្ដុរ​ខាង​ស្ដាំ​ទៅ​លើ​ Disk ដែល​អ្នក​ចង់​ត្រួត​ពិនិត្យ​ រួច​ជ្រើស​រើស​តាប​ Tools បន្ទាប់​មក​ចុច​លើ​​​ Check Now ដើម្បី​ដំណើរ​ការ​កម្មវិធី​នេះ​។​


នៅ​ត្រង់​ចំនុច​នេះ​កម្មវិធី​និង​បង្ហាញ​ដូច​ខាង​ក្រោម​។​ កម្មវិធី​នេះ​អាច​អោយ​យើង​ត្រួត​ពិនិត្យ​និង​ជួស​ជុល​ឯកសារ​របស់​ប្រព័ន្ធ​ដែល​មាន​បញ្ហា​ ហើយ​និង​ ជួស​​ជុល​ Bad Sectors ផង​ដែរ។​



បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​បញ្ចប់​ និង​ជួស​ជុល Bad Sectors រួច​រាល់​​ អ្នក​ទៅ​តែ​មិន​អាច​ជឿ​រ​ជាក់​ថា​វា​ត្រឹម​ត្រូវ​អាច​ប្រើ​ប្រាស់​នៅ​ឡើយ​នោះ​ទេ​ គឺ​យើង​ត្រូវ​ប្រើ​ប្រាស់​កម្មវិធី​មួយ​ចំនួន​ទៀត​ដើម្បី​អោយ​ដឹង​ថា​តើ​ Hard Disk របស់​យើង​អាច​ធ្វើ​ការ​ អាន​ និង​ បញ្ចូល​ទិន្នន័យ​បានត្រឹម​ត្រូវ។​ អ្នក​អាំច​ប្រើ​ប្រាស់​កម្មវិធី​ H2Testw បាន​វា​អាច​ជួយ​អ្នក​ដើម្បី​អោយ​ដឹង​ថា​ Hard Disk របស់​អ្នក​ដំណើរ​ការ​ត្រឹម​ត្រូវ។​

DiskView ក៏​ជា​កម្មវិធី​មួយ​ទៀត​ផង​ដែរ​ ដែល​។​ វា​មាន​ទំហំតូច​ មិន​មាន​ភាព​រញ៉េ​រញ៉ៃ​ក្នុង​ការ​ប្រើ​ប្រាស់​ឡើយ​ វា​រចនា​ឡើង​ដោយ​បង្ហាញ​ជា​ ក្រាហ្វិច​ ដែល​វា​ធ្វើ​ការ​ស្គេន​ទោ​លើ​ Hard Disk ហើយ​និង​បង្ហាញ​ Sector ដែល​បាន​ខូច។​


ក្រុម​ការ​ងារ​យើង​ខ្ញុំ​និង​ដាក់​បង្ហាញ​អត្ថ​បទ​ស្ដី​អំពី​របៀប​ជួស​ជុល​ Bad Sector នៅ​ពេល​ក្រោយ។​ សូម​អរគុណ​ចំពោះ​ការ​គាំ​ទ្រ។​

No comments:

Post a Comment