ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Monday, January 2, 2012

ទាញ​យក​វី​ដេ​អូ​ពី​ Youtube តាម​រយៈ​ Keepvid.com

Youtube គឺ​ជា​គេហទំព័រ​​មួយ​ដែល​ផ្ដល់​នូវ​ វីដេ​អូ​ យ៉ាង​ច្រើន​សន្ធឹក​សន្ទាប់​ ក្នុង​នោះ​មាន​ដូច​ជា​ ចំរៀង,​ ខ្សែរភាព​យន្ត​, ឈុត​បង្រៀន​ផ្សេង​ៗ​.... ប៉ុន្តែ​ Youtube មិន​បាន​ផ្ដល់​នូវ​ មុខងារ​សម្រាប់​យើង​ទាញ​យក​វី​ដេអូ​មក​ដាក់​លើ​កុំព្យូទួរ​យើង​នោះ​ទេ​ ដូច​នេះ​ខ្ញុំ​សូម​លើកយក​នូវ​ គេហទំព័រ​មួយ​សម្រាប់​ទាញ​យក​បាន​យ៉ាង​ងាយ​ស្រួល​។​


ដើម្បី​ទាញ​យក​វី​ដេ​អូ​ពី​ Youtube សូម​អ្នក​ទាំង​អស់​គ្នា​ចូល​ទៅ​កាន់​ Youtube.com បន្តាប់​មក​ បើក​គេហទំព័រ​មួយ​ទៀត​គឺ​ keepvid.com ។


រួច​ថត​ចម្លង​អាស័យដ្ឋាន​របស់​វី​ដេ​អូ​ដែល​អ្នក​ចង់​ទាញយក​ យក​ទៅ​ដាក់​នៅ ក្នុង​ "Enter video URL" បន្ទាប់​មក​ចុច​លើ​ ប៊ូតុង​ Download ជា​ការ​ស្រេច​។​

ចំណាំ​៖​ អ្នក​ត្រូវ​ដំឡើង​ Java ជា​មុន​សិន​ទើប​អាច​ទាញ​យក​ វីដេអូ​ចេញ​ពី​ Youtube បាន​។​
អ្នក​អាច​ទាញ​យក​ Java បាន​នៅទី​នេះ​

No comments:

Post a Comment