ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Sunday, February 19, 2012

កំណត់សិទ្ធប្រើប្រាស់ Website នៅលើ Browser


យើងបានដឹងហើយថាមានកម្មវិធីច្រើននឹងមានបច្ចេកទេសផ្សេងៗគ្នាដើម្បីធ្វើការកំណត់សិទ្ធប្រើប្រាស់ Website នៅលើ Browser។ តែសំរាប់ ITboxs-Cambodia ថ្ងៃនេះនឹងណែនាំអោយស្គាល់អំពី FocalFilter
១. ដំបូងសូមចុចទីនេះ ដើម្បីទាញយក
ហើយបន្ទាប់ពីធ្វើការដំឡើងរួចហើយសូមចូលទៅកាន់កម្មវិធី

២. ហើយចុចលើ Edit My Site List ដើម្បីធ្វើការរក្សាទុកបណ្ដា Website ដែលយើងមិនចង់អោយមាន ដំណើរការលើ Browser របស់យើង ហើយចុច Save។


៣. ចុច Next ហើយចូលត្រង់ Label មួយមានឈ្មោះថា Block for ដែលមានរាយបញ្ចីក្នុងការកំនត់ ពេលវេលាចាប់ពី ៥នាទី រហូតដល់ ១២ម៉ោង បន្ទាប់សូមចុចលើពេលវេលាណាមួយដែលអ្នកត្រូវការ


៤. ចុងបញ្ចប់សូមចុចលើពាក្យថា Block My Site ដើម្បីដាក់ដំណើរការ។
*បញ្ចាក់ៈ ដើម្បីបានដំណើរការសូមចុចបិទ Browser ហើយបើក Browser ជាថ្មីម្ដងទៀត។
ខាងក្រោមនេះជាលក្ខណៈពិសេសមួយចំនួនដែល FocalFilter ផ្ដល់ជូនសំរាប់អ្នក៖
+ មានជំរើសក្នុងការបិទ Website ណាមួយនៅក្នុង Browser របស់អ្នក
+ មានជំរើសក្នុងការកំណត់ពេលវេលាច្បាស់លាស់ក្នុងការបិទ Website
+ ជាពិសេសកម្មវិធីដំណើរការបានសឹងតែគ្រប់ Browser ដែលពេញនិយមប្រើប្រាស់នាបច្ចុប្បន្នកាល
សូមអរគុណសំរាប់ការតាមដាន។

No comments:

Post a Comment