Wednesday, August 1, 2012
កម្មវិធី USB Flash Protector ជំនាន់ទី ៣ និងដាក់អោយប្រើប្រាស់ឆាប់ៗនេះ
USB Flash Protector ជំនាន់ទី ៣ គឺជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ និងសម្រាប់អោយប្រជាពលរដ្ឋខ្មែរគ្រប់រូបបានប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ។
កម្មវិធីនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅក្នុងគេហទំព័រ "ដើម្បីសិស្ស និស្សិតខ្មែរ"។ ជំនាន់ថ្មីនេះបានកែប្រែដូចខាងក្រោម៖
១. ផ្លាស់ប្តូរ រូបរៀងកម្មវិធី
២. កែប្រែ និងដោះស្រាយបញ្ហា Force Shutdown នៅពេលបិទកុំព្យូទ័រ
៣. កែប្រែ Process នៃការចាប់មេរោគ
៤. ធ្វើការបង្ហាញថតឯកសារដែលមេរោគបានលាក់ ទោះបីមិនចាប់បានមេរោគក៏ដោយ
៥. បន្ថែមមុខងារលុបឯកសារដែលនៅក្នុង Recycle របស់ USB ដើម្បីធានាបានថា USB មានសុវត្ថិភាព
៦. ធ្វើការស្វែងរកឯកសារមេរោគ (មេរោគប្រភេទ Folder) នៅគ្រប់ ថតឯកសារទាំងអស់
៧. អាចឱ្យ អ្នកប្រើប្រាស់ ដក USB (Safe Remove) ចេញតាមរយៈកម្មវិធី ដោយគ្រាន់តែចុច Short cut key
* បច្ចេកវិទ្យាដែលប្រើ ទាំងឯកសារកម្មវិធី និងឯកសារដំឡើងត្រូវបានប្រើប្រាស់ភាសា C# ដូចនេះលោកអ្នកត្រូវមាន .Net Framework v2.0 (សម្រាប់តែ WindowsXP, WindowsXP2k តែប៉ុននោះ)
វិធីដំឡើង
លោកអ្នកគ្រាន់តែធ្វើការពន្លាតឯកសារទាំងអស់ (Extract all file) ទីកាន់ទីតាំងណាមួយ។ បន្ទាប់មកបើកឯកសារឈ្មោះ USB Protector Installation File.exe និងធ្វើតាមលំណែនាំងាយៗ របស់ឯកសារដំឡើង។
បញ្ជាក់៖ ប្រសិនបើលោកអ្នកមានបញ្ហា, ចំងល់ទាក់ទងនឹងកម្មវិធី, ក៏ចង់ផ្តល់ជាមតិយោបល់ឫក៏មតិរិះគន់ក្នុងន័យស្ថាបនា លោកអ្នកអាចផ្ញើរសាអេឡិចត្រូនិកដែលមានភ្ជាប់មកជាមួយកម្មវិធី ឬក៏អាចប្រើប្រាស់មុខងាររបស់កម្មវិធីស្រាប់ ដោយចុច ជំនួយ -> មតិយោបល់។
បន្ទាប់មកបំពេញឈ្មោះរបស់លោកអ្នក ឬអសដ្ឋានសារអេឡិចត្រូនិក និងសរសេមតិរបស់លោកអ្នក។ បន្ទាប់មកចុចប៊ូតុង ផ្ញើរ ជាការស្រេច។
** ជំនាន់ថ្មីរបស់កម្មវិធីនឹងត្រូវបានដាក់អោយដំណើរការនៅក្នុងពេលឆាប់ៗនេះ! សូមអគុណចំពោះការប្រើប្រាស់កម្មវិធីដែលជាស្នារដៃរបស់កូនខ្មែរ។ សូមចូលរួមលើកតម្កើនភាសាខ្មែរ ដោយខិតខំប្រឹងប្រែងបង្កើត និងប្រើប្រាស់ នូវកម្មវិធី ដែលសរសេរដោយភាសាខ្មែរយូនីកូដ។
សមត្ថភាព៖
ជំនាន់ ១.១៖
- អាចចាប់មេរោគប្រភេទ Autorun
- អាចការពារ USB ពីឯកសារ Autorun របស់មេរោគ
- អាចផ្ញើរមតិយោបល់មកកាន់អ្នកសរសេកម្មវិធី។
ជំនាន់ ២.១ ៖
- អាចបង្ហាញថតឯកសារ នៅពេលដែលចាប់មេរោគដែលលាក់ថតនោះបាន
- បញ្ចូលមុខងារបង្ហាញថតឯកសារដល់អ្កកប្រើប្រាស់ សម្រាប់បង្ហាញថតឯកសារដោយខ្លួនឯង។
ជំនាន់ទី ២.២៖
- ដោះស្រាយបញ្ហានៅពេលបិទកុំព្យូទ័រ
- បញ្ចូលឯកសារដំឡើងទាំង ៣ បញ្ចូលគ្នា
- ប្រើប្រាស់ផ្ទាំងបង្ហាញថ្មី (ListView)
- អ្នកប្រើប្រាស់អាចផ្ញើរសារមកកាន់អ្នកសរសេកម្មវិធី ដោយអាចភ្ជាប់ជាមួយឯកសារ ឬរូបភាពបាន។
ជំនាន់ទី ៣.០៖
- ផ្លាស់ប្តូរ Interface
- កែប្រែ និងដោះស្រាយបញ្ហា Force Shutdown នៅពេលបិទកុំព្យូទ័រ
- កែប្រែ Process នៃការចាប់មេរោគ
- ធ្វើការបង្ហាញថតឯកសារដែលមេរោគបានលាក់ ទោះបីមិនចាប់បានមេរោគក៏ដោយ
- បន្ថែមមុខងារលុបឯកសារដែលនៅក្នុង Recycle របស់ USB ដើម្បីធានាបានថា USB មានសុវត្ថិភាព
- ធ្វើការស្វែងរកឯកសារមេរោគ (មេរោគប្រភេទ Folder) នៅគ្រប់ ថតឯកសារទាំងអស់
- អាចឱ្យ អ្នកប្រើប្រាស់ ដក USB (Safe Remove) ចេញតាមរយៈកម្មវិធី ដោយគ្រាន់តែចុច Short cut key
- អាចធ្វើការផ្លាស់ប្តូរ Short cut key តាមតម្រូវការ
ចុចត្រង់នេះដើម្បីទាញយកកម្មវិធី៖
Subscribe to:
Post Comments (Atom)
No comments:
Post a Comment