ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Friday, October 19, 2012

[Beginner Tip] ស្វែងយល់ពីការបង្កើតប្លក់ Blogger

ការ​បង្កើត​ប្លក់​គឺ​ជាការងាយស្រួល​ទេបើ​អ្នក​មានបទពិសោធន៏ខ្លះៗទាក់​ទងនឹង Internet។ តែបើ​អ្នក​មិនដែល​មានបទពិសោធន៏​នោះ​ទេ​សូម​កុំបារម្មណ៏​ នៅខាង​ក្រោម​នេះនឹងបង្ហាញពីការបង្កើត​ប្លក់​យ៉ាងងាយស្រួល ៖



បង្កើតប្លក់

១.ចូលទៅកាន់ Blogger.com

ចូលទៅកាន់គេហទំព័ររបស់ Blogger រួច Log ចូល​ដោយ​ប្រើគណនី Google

២.ចុច Continue to Blogger
៣.ចុច New Blog
៤. ជ្រើសរើសឈ្មោះ​ Address ( ex. itboxs-cambodia.blogspot.com) និង ជ្រើសរើសម៉ូត Template
៥. អូខេ! ពេលនេះអ្នកបានបង្កើតប្លក់ដោយជោគជ័យហើយ!

ចាប់ផ្តើមសរសេរអត្តបទ

១.ចុច Create New Post (សញ្ញារខ្មៅដៃ)
២.អ្នកនឹងឃើញ Editor ដែលលោកអ្នកធ្លាប់ជួប​ពីមុន​មកនៅ​ក្នុង​កម្មវិធីនិពន្ធ​ផ្សេងៗ ដូច​ជា​ Microsoft Word។ ពេលនេះលោកអ្នកអាចសរសេរអត្តបទបានហើយ។
៣.ពេលនេះអ្នក​ត្រូវការដាក់ Label អោយអត្តបទនោះដើម្បី​ងាយស្រួល​ក្នុង​ការរៀប​ចំ​អត្តបទ​របស់​លោកអ្នក​អោយមាន​សណ្តាប់ធ្នាប់​។
៤.ចុច Publish ដើម្បីដាក់ប្រកាស់, ចុច Save ដើម្បីរក្សាទុកពេលក្រោយ រឺ ចុច Preview ដើម្បី​មើល​សាកល្បង​។

តុបតែងប្លក់របស់លោកអ្នក

១.ត្រលប់ទៅកាន់ទំព័រដើម រួចចុច Layout
២.តុបតែងប្លក់របស់អ្នកតាមលំណែនាំ
៣. ចុច Save Arrangement
៤. អ្នកក៏អាចផ្លាស់ប្តូ Templete ថ្មីដោយចុច Templete ដែលនៅក្រោម Layout

គនឺ្លះក្នុងការគ្រប់គ្រងប្លក់

១.កុំផ្លាស់ប្តូរ Templete ច្រើនដងពេក នាំអោយទស្សនិកជនមានការភាន់ច្រលំ។
២.ជ្រើសរើស Templete សាមញ្ញជាង Templete រញេរញៃ។
៣.រក្សាទំនាក់ទំនងជាមួយទស្សនិកជននៅដោយប្រើ Comment
៤. ស្រាវជ្រាវ Plug-in, Gadget, និង Custom Templete ដែលមាននៅលើ Internet។
៥. រៀន Photoshop និងកម្មវិធី Graphic បន្ថែមដើម្បីតុបតែងប្លក់។
៦. តស៊ូ!!




សូមរងចាំមេរៀនល្អៗជាច្រើនទៀត​  :D

No comments:

Post a Comment