ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Tuesday, November 20, 2012

ហេតុអ្វីគេថា Windows 8 មិនល្អ?




ដូចដែលអ្នកដឹងមកហើយថា Windows 8 គឺ​ជា​ប្រព័ន្ធ​ប្រ​តិបត្តិការណ៏​ថ្មីបំផុត​របស់​ Microsoft។ Windows 8 បានឆ្លងកាត់ការធ្វើ​តេសន៏​ជាច្រើន​ដំណាក់​ពោលគឺ Developer Preview, Consumer Preview, Release Preview នឹងបានជួសជុល Bug បានរាប់ពាន់។ ចុះ​ចំណែក​លទ្ធផល? ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំពិតជាពេញចិត្ត​ចំពោះ Final Release របស់ Windows 8 ណាស់។ តែចំពោះ​​អតិថិជន​មួយ​ចំនួន​បានត្អូញត្អែរមិន​ពេញចិត្តនឹង​វា ហើយ​អ្នកខ្លះសម្រេច​ចិត្ត​បន្ត​ប្រើ​ប្រាស់​ Windows 7 បន្ត និង​មួយ​ចំនួន​ទៀត​គិតថា​និង​ផ្លាស់ប្តូ​ទៅ Mac OS រឺ Linux។ តើហេតុអីទៅណ៎?​សូម​មក​មើល​ចម្លើយ​ដែល​ខ្ញុំស្វែង​រកបាន​នៅលើ​ Internet ទាំង​អស់​គ្នា។



១ Live Tile - ស្អាតតែគ្មានប្រយោជន៏
New Start Screen

មនុស្ស​មួយ​ចំនួន​បានត្អូញត្អែរថា​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ Live Tile ព្រោះវាប្រើ​ប្រាស់ Space ធំ​ពេក​បើ​យើង​ប្រៀប​ធៀប​ជា​មួយ Icon ធម្មតា។ Live Tile ត្រូវ​បានគេ​ស្គាល់ទូលំ​ទូលាយ​នៅក្នុង Windows phone។ វា​តែង​តែ​ជា​ស្នូល​របស់​ Windows Phone ដែល​នាំ​អោយ​វា​មាន​ភាព​ជោគ​ជ័យ​នៅ​​ក្នុង​​ទី​​ផ្សា​ទូរស័ព្ធ​​វៃ​ឆ្លាត​​។ ក៏ប៉ុន្តែវាត្រូវបានគេរិះគន់​នៅលើ Windows 8 ដោយហេតុផលថា​វា​មិនសាក​សម​នៅលើ​អេ​ក្រក់​របស់​កុំព្យូទ័រ​ទៅវិញ ដោយ​គិតថា​នៅលើកុំព្យូទ័រ គួរតែប្រើ Icon ជំនួស។ នៅក្នុង​ចំនុចនេះ​ខ្ញុំផ្ទាល់ក៏យល់ស្របដែរព្រោះបើតាមបទពិសោធន៏ នៅពេលដែល​ចូល​ Start Screen វានឹង​បិទបាំងនូវ​ការងារ​ទាំងម៉ូលរបស់​អ្នក​ដើម្បីបង្ហាញ​សម្រស់ដ៏ស្រស់​ស្អាតនៃ Start Screen ថ្មីរបស់ Windows 8 ។

២ Store - ទីក្រុងខ្មោច



Need More Apps :(



ទោះបីជា​ Windows Store ត្រូវបានចាត់​ទុក​ជា​ផ្សារ​ដែលមាន Apps កើនឡើង​លឿនជាងគេបំផុត​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​ វា​ត្រូវ​ការ​ពេលយ៉ាង​យូទៀត​ដើម្បី​អាច​តាមទាន់​ Store ផ្សេង​ៗ​របស់​គូ​ប្រជែងរបស់​ខ្លួន​។ ម្យ៉ាងវិញទៀត​ Windows Store ពិត​ជា​រអាក់​រអួល​ និង មានបញ្ហា​ច្រើន​ដែល​ត្រូវ​ជួស​ជុល​។ យ៉ាង​ណាក៏​ដោយ​នេះ​ជា​ការ​ចាប់​ផ្តើមថ្មី​របស់​ Microsoft ដូច្នេះ​យើង​គួរទុកពេល​អោយ Developer របស់ Microsoft ធ្វើការ​តាម​សម្រួល​ចុះ។

៣ Apps - "បញ្ហាៗៗរហូត"

Social Apps get only 3 Stars

វាមានរយៈ​ពេល​ប្រហែល​ជា​ជិត​មួយ​ខែ​ហើយ​ដែលខ្ញុំ​ប្រើ Windows 8 អ្វីដែល​ខ្ញុំ​កត់​សម្គាល់​នោះគឺ​ App មួយ​ចំនួន​(ជាពិសេស App Pre-install ដូចជា Mail, Message) តែង​តែ​មាន​បញ្ហា​មិន​ឈប់​ឈរ សូម្បី​តែនៅក្នង​ Windows Store ផ្ទាល់​វា​ទទួល​បាន​តែ Rate 3 Stars ប៉ុណ្នោះ។ ហើយ​អ្នកប្រើ​ប្រាស់​ភាគ​ច្រើន​​បាន​ត្អូញ​ត្អែរ​ថា​​វា​​មាន​​បញ្ហា​​ច្រើន(ច្រើនយក៎តែ​មែនទែន​)​ ពេលខ្លះវាទាមទារអោយ Repair ដោយតំឡើង​ឡើងវិញតាម Windows Store ហើយ​ចំណែក App ទៀត​សោត​គឺ​ខ្វះ​មុខងារ​ជា​ច្រើន​។

៤ Awkward Multi-Tasking - មានតែមួយល្មមហើយ​ចាំបាច់២?



 ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​ Windows 8 មាន​កម្មវិធី​២​ប្រភេទ​គឺ Desktop App និង Metro App  Window 8 Style App/ Modern UI App ។ ដូច្នេះ​ Task Switcher ក៏ត្រូវមានពីរដែរ  គឺ Alt + Tab និង  Win + Tab ។ ដែល Alt + Tab បង្ហាញ​ទាំង​ Desktop App  និង Window 8 Style App/ Modern UI App  ចំណែក​ឯ​ Win + Tab បង្ហាញតែ Window 8 Style App (ខ្ញុំ​គិត​ថា​ហៅ​បែប​នេះ​សម​ជាង​) ប៉ុណ្នោះ ដែល​ធ្វើអោយ​អ្នក​ដែល​និយម​ប្រើប្រាស់ Desktop App  ធម្មតា​ខកបំណង​។





ជាធម្មតា​មនុស្ស​តែង​តែ​មានកំហុស​ ដូច​នេះ​បើ​អត្ថបទ​ខាង​លើ​នេះ​មាន​កំហុស​ដោយ ចេតនាក្តី​​អចេតនា​ក្តី​ សូមអ្នកទាំង​អស់​គ្នា​អភ័យ​ទោសផង......។ Stay tune for more updates

No comments:

Post a Comment