ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Tuesday, July 23, 2013

លេច​ចេញ​រូប​រាង​ Moto X របស់ Motorola



មុន​នឹង​ចូល​ដល់​សាច់​រឿង​យើង​សូម​រំលឹក​ផង​ដែរ​ថាក្រុម​ហ៊ុន​ Motorola ដែល​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដែល​ធ្លាប់​ល្បី​ល្បាញ​ពី​មុន​មក​នោះ​ត្រូវ​បាន​ក្រុម​ហ៊ុន​យក្ស​ Google ទិញ​យក​ជា​កម្មសិទ្ធ​នៅ​ប៉ុន្មានខែ​មុន​នេះ។ ដូច្នេះ​ហើយ​វា​បាន​ធ្វើ​អោយទូរ​ស័ព្ទ Moto X ដែល​បាន​លេច​លឺ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​នេះ​ ក្លាយ​ជា​ទូរ​ស័ព្ទ​របស់​ក្រុម​ហ៊ុន​ Google ដំបូង​បង្អស់ ( លើក​លែង​តែ​ពពួក​ Nexus ដែល​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​ផ្សេងៗ)

Moto X ត្រូវ​បាន​លេច​លឺ​ជា​ច្រើន​ដង​ សរុប​មក​ដល់​ពេល​នេះ​យើង​ក៏​បាន​ដឹង​នូវ​គ្រឿង​ម៉ាស៊ីន​ក្នុង​របស់​វា​ ដូច​ជា ៖

  • 1.7GHz dual-core Snapgragon MSM8960DT
  • Adreno 320 GPU
  • 2GB of RAM
  • 16GB of internal storage
  • 10MP ‘ClearPixel’ camera
  • 720p display (possibly AMOLED)
រូប​ខាង​លើ​នេះ​ជា​រូប​ដែល​ប្រ​ភព​បាន​អះ​អាង​ថា​ជា Moto X ពិត​មែន។ ស្រោប​ដោយ​សំបក​ផលិត​ឡើង​ពី​ផ្លាស្ទិក ខុស​ពី​ HTC One និង គ្រួសារ Sony Xperia ។ រូបនេះ​បាន​បង្ហាញពី​លក្ខណៈពិសេសមួយ​ចំនួន ដោយ​បាន​បង្ហាញ​ពី​របៀប​ឌីស្សាញ​ថ្មី​ខុសពី​ពពួក Motorola មុនៗ និង​គ្រឿង​បន្ថែម ដូច​ជា កាមេរ៉ា​ និង Speaker បំ​ពង​សម្លេង។ យើង​នៅ​មិន​ទេ​ថា កាមេរ៉ា 10MP 'ClearPixel' នោះ​មាន​អត្ថ​ន័យ​ដូច​ម្តេច​ និង គុណ​ភាព​របស់​វា​បាន​ទេ។

ប្រភព៖ Android Central

No comments:

Post a Comment