ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Friday, January 6, 2012

គ្រប់​គ្រង​ឧបករណ៍​ Android តាមរយៈ​កុំព្យូទ័រ​

Airdroid គឺ​ជា​កម្មវិធី មួយ​ដែល​អាច​អោយ​យើង​គ្រប់​គ្រង​ ប្រើ​ប្រាស់​នូវ​ ឧបករណ៍​ Android របស់​យើង​តាម​រយៈ​កុំព្យូទ័រ​បាន​ដោយ​ងាយ​ស្រួល​។​ ប្រសិន​បើ​​អ្នក​កំពុង​តែ​ធ្វើ​ការ​ងារ​ហើយ​បាន​កំពុង​និង​បញ្ចូល​ថ្ម​ឧបករណ៍​ Android នៅ កន្លែង​ណា​មួយ​ឆ្ងាយ​ពី​ដៃ​របស់​អ្នក​ នៅ​ពេល​នោះ​អ្នក​និង​អាច​មាន​ការ​លំបាន​នៅ​ពេល​ដែល​មាន​ប្រកាស់ណា​មួយ​នៅ​លើ​ឧបករណ៍​ Android របស់​អ្នក​និង​អាច​មាន​កា​លំបាក​ក្នុង​ការ​រត់​ទៅ រត់​មក​ជា​មិន​ខាន​។​ ដូច​នេះ ខ្ញុំ​សូម​លើក​យក​មន​នូវ​កម្មវិធី​មួយ​ឈ្នោះ​ថា​ Airdorid មក​ជំរាប​ជូន​អ្នក​។​



ដំបូង​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​ Airdroid ចូល​ទៅ​កាន់​ឧបករណ៍​ Android របស់​អ្នក​ដែល​អាច​ទាញ​យក​បាន​ពី​ Android Market



ជំហាន​ទី​១​៖​ បើ​កម្មវិធី​​ Airdroid ដែល​ទើប​នឹង​ដំឡើង​រួច​នោះ​បន្ទាប់​មក​ចុច​ប៊ូ​តុង​ចាប់​ផ្ដើម​ (Start) ដើម្បី​ដំណើរ​ការ​។



ជំហាន​ទី​២​៖​ សូម​បើ​កម្មវិធី​រុក​រក​លើ​អ៊ីន​ធឺ​ណិត​របស់​អ្នក​បន្ទាប់​មក​ចូល​ទៅ​កាន់​អាស័យដ្ឋាន​ និង​បញ្ចូល​នូវ​លេខ​សំងាត​ដែល​បាន​បង្ហាញ​នៅ​លើ​ឧបករណ៍​ Android របស់​អ្នក​ដែល​បង្កើត​ដោយ​ Airdorid។​



ជំហាន​ទី​៣​៖​ សូម​ចុច​ប៊ូតុង​ Log in ដើម្បី​ដំណើរ​ការ​ការប្រើ​ប្រាស់​នៃ​ឧបករណ៍​ Android របស់​អ្នក​តាម​កុំព្យូទ័រ​របស់​អ្នក​។​

នៅពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​នូវ​ឧបករណ៍​រប់ស​អ្នក​ដូច​ជា​អ្នក​កំពុង​តែ​កាន់​នៅ​ហ្នឹង​ដៃ​របស់​អ្នក​អញ្ចឹង​។​ អ្នក​អាច​លុប​ឯកសារ,​ អាន​សារ​ SMS,​ លុប​និង​ដំឡើង​កម្មវិធី​,​ ត្រួត​ពិនិត្យ​មើល​សកម្មភាព​ទូរស័ព្ទ​របស់​អ្នក​នៅ​ពេល​ណា​ដែល​អ្នក​ចង់​បាន​។​

No comments:

Post a Comment