ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Thursday, January 5, 2012

Mitini ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​ដូច​និង​ Siri របស់​ iPhone សម្រាប់​ Windows

អ្នក​ប្រើ​ប្រាស់​ iPhone ជា​ច្រើន​បាន​ស្គាល់​ច្បាស់​ Siri ថា​ជា​អ្វី​ហើយ!​ Siri ជា​សេវា​កម្ម​ពិ​សេស​មួយ​ពី​ក្រុម​ហ៊ុន​ Apple .,Inc ដែល​បាន​ដាក់​ដំណើរ​ការ​នៅ​លើ​ iPhone 4S ហើយ​នៅ​ពេល​នេះ​មាន​កម្មវិធី​មួយ​ដែល​ដើរ​តួដូច​ជា​ Siri ដែរ​នោះ​គឺ​​ Mitini ដែល​ជា​ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​មួយ​ដែរ​។​ កម្មវិធីនេះ​ ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​របស់​​ Microsoft Speech Engine ដើម្បី​ចាប់​យក​សំឡេង​របស់​អ្នក​ហើយ​ក៏​សម្រាប់​ឆ្លើយ​តប​នូវ​សំនួ​រ​របស់​យើង​ផង​ដែរ។​


ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​ Mitini អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​ "m" ហើយ​និយាយ​តាម​រយៈ​ មីក្រូ​ហ្វូន​របស់​អ្នក​។​ នោះ​កម្មវិធី​និង​ដំណើរ​ការ​ហើយ​ទាញ​យក​ព័ត៌មាន​ផ្ដល់​មក​ជូន​អ្នក​វិញ​។​


























នៅ​ជំនាន់​ថ្មី នេះ​ Mitini ដំណើរ​ការ​បាន​យ៉ាង​រលូន​ផ្ដល់​នៅ​លទ្ធ​ផល​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់​។​ នៅ​អំឡុង​ពេល​ការ​ដំណើរ​ការ​សាក​ល្បង​នៃ​កម្មវិធី​នេះ​គឺ​​យើង​ឃើញ​ថា​ វា​ដំណើរ​ការ​បាន​ល្អ​ក្នុង​ការ​ឆ្លើយ​តប​មក​វិញ​។​


























Mitini ជា​កម្មវិធី​មួយ​ដែល​ជា​ជំរើស​សម្រាប់​អ្នក​ដែល​ចង់​ប្រើ​ប្រាស់​កម្មវិធី​ Siri នៅ​លើ​ប្រព័ន្ធ​ដំណើរ​ការ​កុំព្យូទ័រ​ ដែល​នេះ​ជា​កម្មវិធី​មួយ​ដែល​អ្នក​អាច​ប្រើ​ប្រាស់​បាន​ដោយ​គ្រាន់​តែ​ចុច​ត្រង់​នេះ​ដើម្បីទាញ​យក​។​

No comments:

Post a Comment