ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Wednesday, January 4, 2012

ទាញ​យក​បទ​ចំរៀង​ពី​ iPod ទៅ​កាន់​កុំព្យូទ័រ​ដោយ​ងាយ​ស្រួល​

បើ​អ្នក​មាន​នូវ​ iPod ឬ​ក៏​ iPhone សម្រាប់​ផ្ទុក​ឯកសារ​ចំរៀង​របស់​អ្នក​,​ អ្នក​ប្រា​កដ​ជា​មាន​ការ​ពិ​បាក​នៅ​ពេល​ដែល​អ្នក​ ចង់​ទាញ​យក​ចំរៀង​ចេញ​ពី​ iPod ឬ​ iPhone របស់​អ្នក​ជា​មិន​ខាន​។​  ដើម្បី​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ថត​ចម្លង​ឯកសារ​ចំរៀង​របស់​អ្នក​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​៖​
ជា​ដំបូង​​អ្នក​ត្រូវ​ការ​កម្មវិធី​Sharepod ដែល​អាច​ទាញ​យក​បាន​នៅ​ទី​នេះ​។​ (អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​ដោយ​មិន​ចាំបាច់​ដំឡើង​នោះ​ទេ)​។





ជំហាន​ទី​១​៖​ បិត​កម្មវិធី​ iTunes (ប្រសិន​បើ​អ្នក​បើ​ក​កម្មវិធីនេះ)​ ,​ ដោត​ iPod ឬ​ iPhone របស់​អ្នក​ចូល​ក្នុង​កុំព្យូទ័រ​ បន្ទាប់​មក​ដំណើរ​ការ​កម្មវិធី​ Sharepod។



ជំហាន​ទី​២​៖​ ជ្រើ​ស​រើស​យក​នូវ​បទ​ចំរៀង​របស់​អ្នក​ដែល​អ្នក​ចង់​ថត​ចម្លង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ ចេញ​ពី​តារាង​នៃ​ផ្ទាំង​សំខាន់​របស់​កម្មវិធី​នេះ​។​ នៅ​ពេល​ដេល​អ្នក​បញ្ចប់​ការ​ជ្រើស​រើស​រួច​រាល់​ សូម​ចុច​ប៊ូតុង​ Copy to PC ដែល​ស្ថិត​នៅ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ដៃ​នៅ​កម្មវិធី​។​



ជំហាន​ទី​៣​៖​ នៅ​ក្នុង​ផ្ទាំង​កម្មវិធី​ Copy to PC ដែល​បាន​បង្ហាញ​ឡើង​,​ សូម​ជ្រើស​រើស​ទី​កន្លែង​សំរាប់​រក្សារ​ឯកសារ​នេះ​ក្នុង​កុំព្យូទ័រ​។​ បន្ទាប់​ពី​ការ​ថត​ចម្លង​បាន​បញ្ចប់​រួច​រាល់​ អ្នក​មើល​វា​គឺ​ឃើញ​ថា​ មាន​លក្ខណ​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​ ក៏​ដូច​ជា​ឈ្មោះ​របស់​ឯកសារ​ ការ​បង្ហាញ​ឈ្មោះ​អ្នក​ចំរៀង​ជា​ដើម...។​


No comments:

Post a Comment