ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Monday, January 2, 2012

បើក​អោយ​ .Net Framework 3.5.1 ដំណើរ​ការ​នៅ​លើ​ Windows 8

បើ​អ្នក​កំពុង​តែ​ប្រើ​ប្រាស់​ Windows 8 Developer Preview នៅ​ពេល​ដែល​អ្នក​ព្យា​យាម​ដំណើរ​ការ​កម្មវិធី​ណា​មួយ​ វា​តែ​ង​តែ​បង្ហាញ​នូវ​ផ្ទាំង​ "Turn Windows Feature on or off" ដើម្បី​អោយ​អ្នក​ដំណើរ​មុខ​ងារ​ .Net Framework 3.5.1 ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​។​ វា​ពិត​ជា​មាន​ការ​រំ​ខាន​ខ្លាំង​ណាស់​រាល់​ពេល​ដែល​អ្នក​ បើក​កម្មវិធី​ម្ដង​ៗ​ ទោះ​បី​ជា​យើង​ធ្លាប់​បាន​ធ្វើ​វា​ម្ដង​ហើយ​ក្ដី​។​ តើ​មាន​វិ​ធី​ណា​អាច​ធ្វើ​អោយ​យើង​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ​ទេ?​ បាទ​គឺ​ពិត​ជា​មាន​...



សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​៖​

១.​ ចូល​ទៅ​ "Control Panel > Programs > Programs and Features > Click Turn Windows features on or Off"
២.​ ស្វែង​រក​ ".Net Framework 3.5.1" បន្ទាប់​មក​សូម​ធីក​លើ​វា​​ ហើយ​ចុច​លើ​ ប៊ូតុង​ "OK" កម្មវិធី​និង​ទាម​ទារ​អោយ​យើង​ភ្ជាប់​ជាមួយ​និង​ Windows Update សូម​ចុច​លើ​ប៊ូតុង​ Accept changes
៥.​ នៅ​ពេល​ដែល​ការ​ទាញ​យក​បញ្ចប់​រួច​រាល់​កម្ម​វិធី​និង​បង្ហាញ​ថា​ "Windows Successfully Completed the request changes"


ប៉ន្នេះ​ គឺ​ជា​ការ​ស្រេច​ អ្នក​អាច​ដំណើរ​ការ​គ្រប់​កម្មវិធី​ដែល​ត្រូវ​ការ​ .Net Framework 3.5.1 បាន​ដោយ​មិន​ចាំ​បាត់​ ត្រូវ​ការ​ការ​កំណត់​​មុខ​ងារ​ .Net Framework 3.5.1 ដ៏ដែល​ៗ​នោះ​ទេ​។​

No comments:

Post a Comment