ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Monday, January 2, 2012

វិធីបើក Task Manager ទាំង៥ចំនុច

បើនិយាយអំពី Task Manager នោះអ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ថាគ្រាន់តែ Ctrl+Alt+Del វាចប់ហើយ តើចាំបាច់ចាំដល់ទៅ5ចំនុចនោះ? ប៉ុន្តែនៅពេល​កុំព្យូទ័រ​របស់អ្នក​ត្រូវបានវាយ​លុកដោយ​​មេរោគហើយ​វា​បិទ​ Ctrl+Alt+Del មិនអោយ​ដំណើរការ​ពេលនោះវិធីទាំងនេះប្រហែល​ជាអាចប្រើការបានដែរ។







  • វិធីទី1  Ctrl+Alt+Del: វិធីដែលអ្នកទាំងអស់គ្នាតែងតែស្គាល់និងប្រើប្រាស់ដើម្បីចូលទៅ Task Manager ប៉ុន្តែ រហូតដល់ Window Vista នៅពេលដែលចុច  Ctrl+Alt+Del Windowនឹងបង្ហាញ នៅផ្ទាំង  Windows Security screen ដែលមានទាំង Task Manager ផងដែរ។


  • វិធីទី2 Right Click នៅលើ Taskbar :​ អ្នកខ្លះគិតថាវាជាវិធីលឿនបំផុតដោយគ្រាន់តែ Right Click នៅលើ Taskbar និងជ្រើសរើសយក Task Manager រួចស្រេច។


  • វិធីទី3 Run command : បើកTask Manager ដោយចូលទៅ Start Menu -> All Programs -> Accessories ជ្រើសរើសពាក្យ Run រឺវិធីខ្លីគឺ Window Key+R រួចសរសេរ taskmgr ហើយ Enter។


  • វិធីទី4 Ctrl+Shift+Esc : គឺជាវិធីដែលប្រើម្រាម 3សម្រាប់បើក  Task Manager យ៉ាងងាយស្រួល។


  • វិធីទី5 ចូលទៅបើក Task Manager ដោយផ្ទាល់តែម្តង: ជាវិធីវែងជាងគេគឹប្រើ Window Explorer តែម្តង​ចូលទៅ C:\Windows\System32 ហើយស្វែងរក  taskmgr.exe.


ការពិតនៅមានវិធី1ទៀតគឺបង្កើត Shortcut 1នៅលើDesktop ទៅចប់ហើយ!:D

No comments:

Post a Comment