ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Wednesday, April 10, 2013

MSDaRT 8 ជំនួយ​ការ​សង្គ្រោះ​ Windows 8 ​របស់​អ្នក​

Microsoft Diagnostics and Recovery Toolset 8 ជា​កម្មវិធី​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​ Microsoft សម្រាប់​ប្រើ​ប្រាស់​ក្នុង​សហគ្រាស​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​ជា​ដៃ​គូរ​របស់​ Microsoft។​ នៅ​ពេល​នេះ​ ITBox Cambodia សូម​លើក​យក​កម្មវិធី​ Microsoft Diagnostics and Recovery Toolset 8 សម្រាប់​អោយ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រើ​ប្រាស់​ និង​ស្វែង​យល់​អំពី​អត្ថប្រយោជន៍​របស់​កម្មវិធី​នេះ​។​

 

១.​ តើ​ Microsoft Diagnostics and Recovery Toolset 8 គឺ​ជា​អ្វី?​

Microsoft Diagnostics and Recovery Toolset​ 8 គឺ​ជា​កម្មវិធី​ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​ជួស​ជុល​នូវ​រាល់​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​។​ (ឧ.​ ការ​ភ្លេច​លេខ​សំងាត់​, Windows មិន​ដំណើរ​ការ​ជា​ដើម​។)

២.​ គុណ​ប្រយោជន័​របស់​ Microsoft Diagnostics and Recovery Toolset 8

Microsoft Diagnostics and Recovery Toolset 8 បាន​ដាក់​បញ្ចូល​នូវ​មុខ​ងារ​សំខាន់​ៗ​សម្រាប់​សង្រ្គោះ​កុំព្យូទ័រ​របស់​អ្នក​ចំនួន​ ១៤។​ ក្នុង​នោះ​មាន​កម្មវិធី​ដូច​ជា៖​

     - Registry Editor: ប្រើ​សម្រាប់​ជួស​ជុល​បញ្ហា​នៅ​ក្នុង​ Registry ដែល​ខូច​ក្នុង​កុំព្យូទ័រ​របស់​អ្នក​
     - Locksmith: ប្រើ​សម្រាប់​ធ្វើ​ការ​ដោះ​លេខ​សំងាត់​ User Account ក្នុង​កុំព្យូទ័រ​របស់​អ្នក​ក្នុង​ករណី​ដែល​អ្នក​បាន​ភ្លេច​នូវ​លេខ​សំងាត់​។​
     - Crash Analyzer
     - File Restore: ប្រើ​សម្រាប់​ហៅ​រាល់​ឯកសារ​ដែល​អ្នក​បាន​លុប​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​
     - Disk Commander: ប្រើ​ដើម្បី​ជួស​ជុល​នូវ​ Hard drive ដែល​ខូច​ឬ​ជួប​ប្រទះ​បញ្ហា​នៅ​ពេល​ដំណើរ​ការ​ប្រព័ន្ធ​ដំណើរ​ការ​។​
     - Disk wipe: ធ្វើ​ការ​សម្អាត​នូវ​ Hard disk (ប្រសិន​បើ​អ្នក​ប្រើ​នូវ​មុខ​ងារ​នេះ​ នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ File Restore ដើម្បី​ហៅ​ឯកសារ​ត្រលប់​មក​វិញ​បាន​ឡើយ​)​
     - Computer Management: ប្រើ​សំរាប់​គ្រប់​គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ដែល​មាន​បង្ហាញ​ដូច​ជា​ Task Scheduler, Event Viewer, Shared Folder, Local Users and Groups, Performance, Device Manager  ជាមួយ​និង​ Disk management​។
     - Explorer: កម្មវិធី​សំរាប់​រុក​រក​ឯកសារ​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ដែល​ដូច​​និង​ Windows Explorer ដែរ។​
     - Solution Wizard: ជា​មុខ​ងារ​មួយ​ដែល​តម្រូវ​អោយ​យើង​ធ្វើ​ការ​ឆ្លើយ​នូវ​សំនួរ​ដែល​កម្មវិធី​ត្រូវ​ការ​ដើម្បី​ប្រមួល​ព័ត៌មាន​សំរាប់​ជួស​ជុល​បញ្ហា​កុំព្យូទ័រ​របស់​អ្នក​។​
     - Hotfix Uninstall: ជា​កម្មវិធី​សំរាប់​លុប​នូវ​ Update ដែល​អ្នក​បាន​ Update Windows នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​អ្នក​ដំណើរ​ការ​។​
     - SFC Scan:  ជាមុខ​ងារ​សំរាប់​ស្វែង​រក​ និង​ជួស​ជុល​នូវ​ System file។​
     - Search: ប្រើ​ដើម្បី​ស្វែង​រក​ឯកសារ​ណា​មួយ​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ។​
     - Defender: គឺ​ជា​ Windows Defender ដែល​ជួយ​ស្វែង​រក​និង​សំលាប់​មេរោគ​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។​

ទាំង​អស់​នេះ​ជា​មុខ​ងារ​សំខាន់​ៗ​ដែល​ Microsoft DaRT បាន​ដាក់​អោយ​ប្រើ​ប្រាស់។​ អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធិ​នេះ​បាន​ដោយ​ទាញ​យក​តាម​រយៈអាស័យដ្ឋាន​ខាង​ក្រោម​។​


សាក​ល្បង​កម្មវិធី​ MSDaRT?
ទាញ​យក​តាម​រយៈ​អាស័យដ្ឋាន​ខាង​ក្រោម៖​

MSDart Demo x86bit:

 
MSDart Demo x64bit:
 

No comments:

Post a Comment