ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Sunday, March 24, 2013

ជួស​ជុល​បញ្ហា​គាំង​ Shockwave Flash ក្នុង​ Google Chrome



អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​នេះ​កើត​ឡើង​នៅ ពេល​ដែល​អ្នក​កំពុង​តែ​ទស្សនា​ វីដេអូ​តាម​រយៈ​ Youtube, Facebook​ ស្រាប់​តែ​ Google Chrome បង្ហាញ​ផ្ទាំង​មួយ​ឡើង​ថា​ "The following plugin has crashed: Shockwave Flash"




ខាង​ក្រោម​នេះ​ជា​ដំណេះ​ស្រាយ​ងាយ​ស្រួល​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​។​

១.​ សូម​អ្នក​បើក​ Google Chrome បន្ទាប់​មក​ចូល​ទៅ​កាន់​អាស័យដ្ឋាន​ខាង​ក្រោម​នេះ​​
   
chrome://plugins/

(Option -> Settings -> Show advanced settings -> Privacy -> Content Settings -> Plug-in -> Disable individual plug-ins)

២.​ Chrome និង​បង្ហាញ​ផ្ទាំង​គ្រប់​គ្រង់​ Plug-in ដែល​អ្នក​បាន​ដំឡើង​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដែល​បង្ហាញ​ដូច​រូប​ខាង​ក្រោម​

៣.​ សូម​អ្នក​ចុច​លើ​សញ្ញាប​ បូក​ដែល​មាន​ពាក្យ​ថា​ "Details" កម្ម​វិធី​និង​បង្ហាញ​ព័ត៌មាន​លំអិត​អំពី​ Plug-in និមួយៗ​

៤. បន្ទាប់​មក​ពិនិត្យ​លើ​ "Adobe Flash Player" កម្មវិធី​បាន​បញ្ជាក់​ថាអ្នក​បាន​ដំឡើង​ "Flash Player" ២, សូម​អ្នក​ចុច​ប៊ូតុង​ "Disable" "Shockwave Flash"​ មួយ​ចេញ​ ដូច​រូប​ខាង​លើ​

៥.​ បន្ទាប់​មក​សូម​អ្នក​បិត​តាប​ Plug-in នេះ​រួច​ចូល​ទៅ​កាន់​Youtube ឬ​ក៏​​ Facebook ដើម្បី​ពិនិត្យ​មើល​ថា​តើ​ "Shockwave Flash" នៅ​តែ​បន្ត​គាំង​ទៀត​ឬ​ទេ។​

No comments:

Post a Comment