ចំនួន​អ្នក​ចូល​ចិត្ត ៧០០+!​​​ អរគុណ​សម្រាប់​ការ​គាំទ្រ​ពួក​យើង​នៅ​លើ​បណ្តាញ​សង្កម​Facebook ។

Wednesday, July 3, 2013

Apps របស់ Windows 8.1 នឹង​មិនឈប់​ទេ​ទោះ​បី​ជា​អ្នក​បិទ​វា​ក៏ដោយ


បើ​សិន​ជា​អ្នក​​កំពុង​ប្រើ​ប្រាស់​ Windows 8 អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៏ហើយ​ថា​ នៅ​ពេល​ដែល​អ្នក​បើក Apps ម្តងៗ​ គឺ​ប្រើ​រយៈ​ពេល​យ៉ាង​យូរពី ១០​ ទៅ​ ១៥​ វិនាទី។ ដូច​នេះ​នៅ​ពេល​ដែល​អ្នក​បិទ​កម្មវិធី​ម្តងៗ​ អ្នក​នឹង​ជួប​ Loading Screen ១៥​​ វិនាទី​នោះ​ម្តង​ទៀត។  តែ​អ្វី​ៗក៏​បាន​ផ្លាស់ប្តូ​រនៅ​ក្នង​ Windows 8.1 ដោយ​កម្មវិធី​ទាំ​ង​នោះ​នឹង​មិន​​ត្រូវ​បាន​បិទ​ទាំង​ស្រុង​ទេ​​ ផ្ទុយ​ទៅ​វិញ​វា​នឹង​ "Tombstone"។ 

តើ​អ្វី​ទៅ​ជា​ Tombstone ? 

Tombstone គឺ​ប្រៀប​បាន​ទៅ​នឹង​ Sleep Mode របស់​កម្មវិធី​​ទាំង​ឡាយ​ ពោល​គឺ​វា​នៅ​តែ​អាច​ទទួល​ទិន្ន​ន័យ Background ដូច​ជា Notification ពី​ Server ប៉ុន្តែ​មិន​ខ្ជះ​ខ្ជាយ​ Resource ឡើយ។ ឧទាហរណ៏់៖  ​អ្នក​កំពុង​មើល​វីដេអូ​ក្នុង​ Youtube ក្នុង​ Modern Apps រួច​ចាក​ចេញ​ទៅ​កម្មវិធី​ផ្សេង​ កម្មវិធី​នោះ​នឹងផ្អាក​​ចូល​ទៅ​ក្នុង​លក្ខណៈ​ Tombstone  ដោយ​មិន​បិទ​​វា​ទាំង​ស្រុង​ទេ។​ 

បើ​អ្នក​ចង់​បិទ​កម្មវិធី​ដូច​ធម្មតា​អ្នក​ត្រូវ អូស​ពីកម្មវិធី​នោះ​ពីលើរហូត​មក​ដល់​ក្រោម​ហើយ​នៅ​ចុច​អោយ​ជាប់​មួយ​ភ្លេត រឺ​ប្រើ​ Task Manager ក៏បាន។



ប្រភព៖ WPCENTRAL

No comments:

Post a Comment