Showing posts with label Advance Tips. Show all posts
Showing posts with label Advance Tips. Show all posts
Thursday, July 11, 2013
ធ្វើអោយ Internet Download Manager ប្រើបានជារៀងរហូត
2 comments:
សរសេរដោយ
Anonymous
នៅថ្ងៃទី
7/11/2013
ចំណាត់ក្រុម៖
Advance Tips,
Windows,
គន្លឹះ និង កម្មវិធី,
អត្ថបទផ្សេងៗ
Internet Download Manager គឺជាកម្មវិធីមួយដ៏ល្អសម្រាប់ការទាញយកឯកសារពី អ៊ីនធឺណិត។ កម្មវិធីនេះគឺតម្រូវអោយយើងបង់ប្រាក់ដើម្បីប្រើប្រាស់បានជារៀងរហូត។ ប៉ុន្តែអ្នកទាំងអស់គ្នាមិនចាំបាត់បង់នោះទេ ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោមរបស់យើង៖
2 comments:
Wednesday, July 3, 2013
Apps របស់ Windows 8.1 នឹងមិនឈប់ទេទោះបីជាអ្នកបិទវាក៏ដោយ
No comments:
សរសេរដោយ
Unknown
នៅថ្ងៃទី
7/03/2013
ចំណាត់ក្រុម៖
Advance Tips,
Windows 8,
គន្លឹះ និង កម្មវិធី,
ព័ត៌មាន
បើសិនជាអ្នកកំពុងប្រើប្រាស់ Windows 8 អ្នកប្រាកដជាចាប់អារម្មណ៏ហើយថា នៅពេលដែលអ្នកបើក Apps ម្តងៗ គឺប្រើរយៈពេលយ៉ាងយូរពី ១០ ទៅ ១៥ វិនាទី។ ដូចនេះនៅពេលដែលអ្នកបិទកម្មវិធីម្តងៗ អ្នកនឹងជួប Loading Screen ១៥ វិនាទីនោះម្តងទៀត។ តែអ្វីៗក៏បានផ្លាស់ប្តូរនៅក្នង Windows 8.1 ដោយកម្មវិធីទាំងនោះនឹងមិនត្រូវបានបិទទាំងស្រុងទេ ផ្ទុយទៅវិញវានឹង "Tombstone"។
តើអ្វីទៅជា Tombstone ?
Tombstone គឺប្រៀបបានទៅនឹង Sleep Mode របស់កម្មវិធីទាំងឡាយ ពោលគឺវានៅតែអាចទទួលទិន្នន័យ Background ដូចជា Notification ពី Server ប៉ុន្តែមិនខ្ជះខ្ជាយ Resource ឡើយ។ ឧទាហរណ៏់៖ អ្នកកំពុងមើលវីដេអូក្នុង Youtube ក្នុង Modern Apps រួចចាកចេញទៅកម្មវិធីផ្សេង កម្មវិធីនោះនឹងផ្អាកចូលទៅក្នុងលក្ខណៈ Tombstone ដោយមិនបិទវាទាំងស្រុងទេ។
បើអ្នកចង់បិទកម្មវិធីដូចធម្មតាអ្នកត្រូវ អូសពីកម្មវិធីនោះពីលើរហូតមកដល់ក្រោមហើយនៅចុចអោយជាប់មួយភ្លេត រឺប្រើ Task Manager ក៏បាន។
ប្រភព៖ WPCENTRAL
No comments:
Sunday, March 24, 2013
ជួសជុលបញ្ហាគាំង Shockwave Flash ក្នុង Google Chrome
No comments:
សរសេរដោយ
Anonymous
នៅថ្ងៃទី
3/24/2013
ចំណាត់ក្រុម៖
Advance Tips,
Windows,
គន្លឹះ និង កម្មវិធី
អ្នកប្រាកដជាធ្លាប់ជួបប្រទះបញ្ហានេះកើតឡើងនៅ ពេលដែលអ្នកកំពុងតែទស្សនា វីដេអូតាមរយៈ Youtube, Facebook ស្រាប់តែ Google Chrome បង្ហាញផ្ទាំងមួយឡើងថា "The following plugin has crashed: Shockwave Flash"
ខាងក្រោមនេះជាដំណេះស្រាយងាយស្រួលមួយសម្រាប់អ្នកទាំងអស់គ្នា។
១. សូមអ្នកបើក Google Chrome បន្ទាប់មកចូលទៅកាន់អាស័យដ្ឋានខាងក្រោមនេះ
chrome://plugins/
(Option -> Settings -> Show advanced settings -> Privacy -> Content Settings -> Plug-in -> Disable individual plug-ins)
២. Chrome និងបង្ហាញផ្ទាំងគ្រប់គ្រង់ Plug-in ដែលអ្នកបានដំឡើងក្នុងកុំព្យូទ័ររបស់អ្នកដែលបង្ហាញដូចរូបខាងក្រោម
៣. សូមអ្នកចុចលើសញ្ញាប បូកដែលមានពាក្យថា "Details" កម្មវិធីនិងបង្ហាញព័ត៌មានលំអិតអំពី Plug-in និមួយៗ
៤. បន្ទាប់មកពិនិត្យលើ "Adobe Flash Player" កម្មវិធីបានបញ្ជាក់ថាអ្នកបានដំឡើង "Flash Player" ២, សូមអ្នកចុចប៊ូតុង "Disable" "Shockwave Flash" មួយចេញ ដូចរូបខាងលើ
៥. បន្ទាប់មកសូមអ្នកបិតតាប Plug-in នេះរួចចូលទៅកាន់Youtube ឬក៏ Facebook ដើម្បីពិនិត្យមើលថាតើ "Shockwave Flash" នៅតែបន្តគាំងទៀតឬទេ។
No comments:
Tuesday, December 25, 2012
កញ្ចប់កម្មវិធី Desktop Gadgets សំរាប់ Windows 8
No comments:
សរសេរដោយ
Anonymous
នៅថ្ងៃទី
12/25/2012
ចំណាត់ក្រុម៖
Advance Tips,
Windows,
គន្លឹះ និង កម្មវិធី
អ្នកធ្លាប់បានប្រើប្រាស់ Desktop Gadgets នៅក្នុង Windows Vista និង 7 ម្ដងរួចទៅហើយ។ ចំណែកឯជំនាន់ Windows 8 គឺមិនបានរួមបញ្ចូលនូវ Desktop Gadgets មកជាមួយឡើយ។ ដែលមុខងារមួយនេះត្រូវបានលុបចោលដើម្បីជួយបង្កើនល្បឿនដល់កុំព្យូទ័ររបស់អ្នក។ ប៉ុន្តែនាពេលនេះខ្ញុំសូមលើកយកនូវកម្មវិធី Desktop Gadget សម្រាប់ប្រើប្រាស់នៅលើ Windows 8 របស់អ្នក។
សូមអ្នកទាញយកកញ្ចប់កម្មវិធី Desktop Gadgets សំរាប់ Windows 8 តាមរយៈអាស័យដ្ឋានខាងក្រោមនេះ៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធីនេះហើយសូមអ្នកដំឡើងវាចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ ការដំឡើងនេះមានភាពងាយស្រួលទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហាននិមួយៗរបស់កម្មវិធីទៅជាការស្រេច។
នៅពេលដែលការដំឡើងកម្មវិធីចប់នោះអ្នកនិងអាចទទួលបាននូវ Desktop Gadgets ត្រលប់មកវិញដូចកាលដែលអ្នកប្រើប្រាស់ Windows Vista និង 7 អញ្ចឹងដែរ។
ទាញយកកញ្ចប់កម្មវិធី Desktop Gadgets សំរាប់ Windows 8 ខាងក្រោមនេះ៖
សូមអ្នកទាញយកកញ្ចប់កម្មវិធី Desktop Gadgets សំរាប់ Windows 8 តាមរយៈអាស័យដ្ឋានខាងក្រោមនេះ៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធីនេះហើយសូមអ្នកដំឡើងវាចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ ការដំឡើងនេះមានភាពងាយស្រួលទេ ដោយអ្នកគ្រាន់តែអនុវត្តតាមជំហាននិមួយៗរបស់កម្មវិធីទៅជាការស្រេច។
នៅពេលដែលការដំឡើងកម្មវិធីចប់នោះអ្នកនិងអាចទទួលបាននូវ Desktop Gadgets ត្រលប់មកវិញដូចកាលដែលអ្នកប្រើប្រាស់ Windows Vista និង 7 អញ្ចឹងដែរ។
ទាញយកកញ្ចប់កម្មវិធី Desktop Gadgets សំរាប់ Windows 8 ខាងក្រោមនេះ៖
No comments:
Friday, November 23, 2012
ដាក់បូតុង Download នៅក្នុង Youtube នៅក្នុង Chrome
No comments:
សរសេរដោយ
Unknown
នៅថ្ងៃទី
11/23/2012
ចំណាត់ក្រុម៖
Advance Tips,
គន្លឹះ និង កម្មវិធី
កាលពីមុនខ្ញុំបានប្រាប់ពីរបៀប Download វីដេអូពី Youtube ម្តងរួចមកហើយតែនៅពេលនេះយើងមានវិធីកាន់តែងាយស្រួលថែមទៀតដោយតម្លើងបូតុង Download នៅក្នុងគេហទំព័រ Youtube តែម្តង។
ដើម្បីតម្លើងវា អ្នកត្រូវដោនឡូត Extension Savefrom.net ដោយចុចទីនេះ
នៅលើ Omnibox(address bar) សូមវាយ chrome://chrome/extensions ហើយចុច Enter រួចអូស Extension ដែលអ្នកបានដោនឡូតចូលក្នុង Page នោះ រួច Add ជាការស្រេច។
ដើម្បីតម្លើងវា អ្នកត្រូវដោនឡូត Extension Savefrom.net ដោយចុចទីនេះ
នៅលើ Omnibox(address bar) សូមវាយ chrome://chrome/extensions ហើយចុច Enter រួចអូស Extension ដែលអ្នកបានដោនឡូតចូលក្នុង Page នោះ រួច Add ជាការស្រេច។
No comments:
Tuesday, August 14, 2012
ធ្វើអោយកម្មវិធី Camtasia Studio Bundle ប្រើប្រាស់បានជារៀងរហូត
No comments:
សរសេរដោយ
Anonymous
នៅថ្ងៃទី
8/14/2012
ចំណាត់ក្រុម៖
Advance Tips,
Windows,
គន្លឹះ និង កម្មវិធី,
អត្ថបទផ្សេងៗ
Camtasia Studio 8 Bundle គឺជាកម្មវិធីមួយដែលទូទៅគេតែងតែយកមកប្រើប្រាស់សម្រាប់ ការថតផ្ទៃអេក្រង់កុំព្យូទ័រ ដើម្បីរក្សាទុកជាវីដេអូរបង្រៀនជាដើម។ កម្មវិធីនេះបានផ្ដល់មុខងារយ៉ាងច្រើន ដែលមិនមែនត្រឹមតែជាការថងវីដេអូរ។ Camtasia Studio Bundle ផ្ដល់អោយយើងនូវមុខងារសម្រាប់ រចនានិងកែរប្រែវីដែអូររបស់យើងអោយកាន់តែមានភាពទាក់ទាញ។ ការថតសកម្មភាពនៃផ្ទៃអេក្រង់, បញ្ចូលនូវខ្សែរវីដេអូរទៅកាន់កម្មវិធី, ចែករំលែកនូវកំរិតគុណភាពវីដេអូរខ្ពស់ ជាមួយនិងកំរិត HD ដែលយើងអាចទស្សនាបានគ្រប់ពេលវេលា និងអាចដំណើរការបាននូវគ្រប់ឧបករណ៏។
ខាងក្រោមនេះក្រុមការងារយើងនិងបង្ហាញអំពីវិធីសាស្រ្តក្នុងការ Activate កម្មវិធី Camtasia Studio 8 និង SnagIt 11 ដែលនៅជំនាន់ថ្មីរបស់កម្មវិធី TechSmith និងធ្វើការ បិតនូវ License key ដែលប្រើប្រាស់មិនត្រឹមត្រូវ។ ដើម្បីអោយយល់កាន់តែច្បាស់សូមអ្នកអនុវត្តទៅតាមជំហានខាងក្រោមនេះ៖
១. ទាញយកកម្មវិធី Camtasia Studio 8 ចេញពីគេហទំព័រខាងក្រោម
២. ទាញយកកម្មវិធី SnagIt 11 តាមគេហទំព័រខាងក្រោម
៣. ធ្វើការដំឡើងកម្មវិធី Camtasia Studio 8 និង SnagIt 11 ចូលទៅកាន់កុំព្យូទ័ររបស់អ្នកជាលក្ខណៈ Trial បន្ទាប់មកសូមអ្នកដំណើរការកម្មវិធី Notepad ជាលក្ខណៈ Administrator
៤. នៅក្នុងកម្មវិធី Notepad សូមអ្នកចូលទៅកាន់ទីតាំង "C:\Windows\System32\Drivers\etc"
រួចបើកឯកសារមួយដែលមានឈ្មោះថា hosts
៥. ធ្វើការថតចម្លងទិន្នន័យខាងក្រោមនេះ ហើយដាក់បញ្ចូលទៅកាន់ឯកសារ hosts
127.0.0.1 72.21.81.253
127.0.0.1 65.52.240.48
127.0.0.1 72.52.160.133
127.0.0.1 69.167.144.18
127.0.0.1 activation.cloud.techsmith.com
៦. បន្ទាប់មកធ្វើការរក្សារឯកសារនោះទុក រួចទាញយកកម្មវិធីខាងក្រោម
ឬក៏ទាញពី
អាចប្រើប្រាស់បានជាមួយ SnagIt ជំនាន់ 11.0.1.93
៧. បន្ទាប់ពីទាញយកឯកសារនេះរួចសូមអ្នកដំឡើងកម្មវិធីនោះចូលទៅកាន់កុំព្យូទ័ររបស់អ្នកទៅជាការស្រេច។ នៅពេលនេះអ្នកអាចប្រើប្រាស់កម្មវិធី Camtasia Studio 8 ជាមួយនិង SnagIt 11 បានជារៀងរហូត។
No comments:
Saturday, February 4, 2012
ធ្វើអោយកម្មវិធី Photoshop ប្រើប្រាស់បានរហូត
5 comments:
សរសេរដោយ
Anonymous
នៅថ្ងៃទី
2/04/2012
ចំណាត់ក្រុម៖
Advance Tips,
Windows,
គន្លឹះ និង កម្មវិធី,
អត្ថបទផ្សេងៗ

ខ្ញុំសូមលើកយកនូវវិធី ងាយៗមួយមកជួនប្រិយមិត្តដែលប្រើប្រាស់កម្មវិធី Adobe Photoshop អោយបានជ្រាបថា មានវិធីមួយសំរាប់ធ្វើអោយកម្មវិធីនេះដំណើរការបានជារាងរហូតដោយមិនចាំបាត់ប្រើប្រាស់តែ 30 ថ្ងៃ និងមិនចាំបាត់ Crack នាំអោយខូចឯកសាររបស់កម្មវិធីនោះទេគឺគ្រាន់តែធ្វើតាមជំហានខាងក្រោមនេះជាការស្រេច។
5 comments:
Subscribe to:
Posts (Atom)